header ads

Sponsor

ចរាចរ

អាម៉ាប៉ាប៉ាញ៉ូស

ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ សូមធ្វេីការ​បំភ្លឺ​ជូនសាធារណៈជន​ បងប្អូន​ប្រជាព​ល​រដ្ឋ​ អ្នកនិយមលេង​បណ្ដាញសង្គម​ ហ្វេសប៊ុក​ មេត្ដា​ជ្រាប​ថា​៖​ មានម្ចាស់​គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ An Ny ដែលបានបង្ហោះសារចោទ​ប្រកាន់​មកសមត្ថកិច្ចនគរបាល​ចរាចរណ៏ក្នុង​ការបំពេញតួនាទីភារកិច្ចពង្រឹងការអនុវត្ដន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នៅតាមផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ថាបានផាក​ពិន័យ​អ្នកបេីកបរលេីសល្បឿនកំណត់​ ខុស​នីតិវិធី​ ។

ការិយាល័យ​នគរបាលចរាចរណ៍​ សូមជម្រា​ប​ជូន​ថា​ កំណាត់ផ្លូវ​លេខ​៤១​ ច្បាប់​អនុញ្ញាតិ​ឲ្យ​​ 40​ Km/h សូមបញ្ជាក់ថា​ ម្ចាស់​រថយន្តម៉ាក​ Lexus Rx300 ស្លាកលេខភ្នំពេញ​2​T-1158 បើកបរក្នុងល្បឿន​ 84​ Km/h តា​ម​ច្បាប់​ស្ដីពី​ ចរាចរណ៍​ផ្លូវគោក​ និង​អ​នុក្រឹត្យ​លេខ​ ​៣៩​ ចំណុច ៥(គ)​ មាត្រា​ ៧​ ថ្មី គឺការ​ផាកពិន័យ​ សាមសិបមុឺនរៀល​ (៣០០.០០០​៛​)​ ។

សមត្ថកិច្ច​នគរបាលចរាចរណ៍​ សូមបញ្ជាក់​ថា ​«ទង្វើ​របស់​​ម្ចាស់​គណនី​ហ្វេសប៊ុក​ ​An Ny ក្នុ​ង​ការបង្ហោះ​ព័ត៌មាន​មិនពិត​ ​គឺគោលបំ​ណ​ង​ មានចេតនា​មូ​ល​បង្កាច់​បរិហារ​ មកលេីកង​កម្លាំងនគរបាល​ជាតិ»​។

ក្នុងនាមជាសមត្ថកិច្ច សំណូមពរដល់សាធារ​ណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើ​ប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយ​តម្លៃចំពោះរឿងរ៉ាវ ឬ​ហេតុការណ៍ដែលកើតឡើងដោយពុំមានមូ​លដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីជៀ​សវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះ​ពា​ល់​ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ ឬស្ថាប័ន..៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post