header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក ស សុខា បានប្រតិកម្មតាមបណ្តាញសង្គមថា តេីអ្នកព្រៃវែងខុសអី?​ នៅក្នុងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ លោកបានសរសេររៀបរាប់ថា ក្នុងនាមយុវជនម្នាក់​ ខ្ញុំពិតជាមានការសោកស្ដាយ​ និងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រេីនទៀត​ ខ្លឹមសារនេះមានចរិតរេីសអេីង​ បំបែកបំបាក់ជាតិសាសន៍​ បន្ទាបតម្លៃអ្នកព្រៃវែង​ បន្តុះបង្អាប់កិត្តិយស​ ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ​ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ខ្ញុំយល់ថា​ អ្នកគ្រប់គ្រងការផលិត​ អ្នកដឹកនាំសម្ដែង​ ផលិតករ​ អ្នកនិពន្ធ​ គួរពិចារឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍​ និងសង្គមទាំងមូល​ មុននឹងផលិតចេញជាសាធារណៈ។ ចំណែកអ្នកចម្រៀង​ អ្នកសម្ដែង​ ក៏គួរពិចារណាដោយជួយកេះគ្នាពិនិត្យកែសម្រួលខ្លឹមសារផងដែរ។

ធាតុពិតអ្នកព្រៃវែងពុំមានចរិតលក្ខណៈដូចអត្ថន័យសម្ដែងក្នុងបទនេះទេ។ អ្នកព្រៃវែងស្លូតបូត​ ឧស្សាហ៍ព្យាយាមប្រកបរបរការងារផ្សេងៗ។ ទោះជាមានចំណុចអវិជ្ជមានខ្លះ​ តែនោះជាឥរិយាបថបុគ្គល​ ហេីយមិនមែនតែអ្នកព្រៃវែង​ និងមិនមែនមានតែស្រុកខ្មែរដែរ។ សូមកុំយកទស្សនៈ​ (ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់)មកអនុវត្ត។ ជាសំណូមពរ​ ខ្ញុំគិតថា​ ក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈ​ និងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់។

រូបភាពទី៤
រូបភាពទី៥

ជាថ្មីម្ដងទៀត​ ក្រុមការងារផលិតមុននឹងផលិត​ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ​ ជាពិសេសការទទួលខុសត្រូវសង្គម​ និងការប្រឈមផ្លូវច្បាប់។ ក្នុងករណីនេះ​ អាចចាត់ថាជាការញុះញុងឱ្យមានការរេីសអេីង​ ការជេរប្រមាថ...ដែលសុទ្ធតែជាបទល្មេីសព្រហ្មទណ្ឌ។ តែទោះយ៉ាងណា​ យេីងគាំទ្រនិងលេីកទឹកចិត្តរាល់ការផលិតស្នារដៃនានា​ ដេីម្បីលេីកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យេីង​ ឈរលេីវិជ្ជាជីវៈ​ត្រឹមត្រូវ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post