header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

លោក ឡុង កុសល អ្នកនាំ ពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។

នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”

រូបភាពទី១

លោក ឡុង កុសល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ “ពេលនេះយើងពុំទាន់បានបដិសេធឬអនុញ្ញាតនៅឡើយទេ ព្រោះក្រុមការងារកំពុងតែពិនិត្យលើការងារនេះ ដោយមើលឯកសារគតិយុត្តិនានាស្តីពីភាពស្របច្បាប់នៃទីតាំងរបស់សំណង់អាស្រមនោះ ព្រោះថាជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺមិនបដិសេធនោះទេចំពោះសំណង់ ឬអគារនានា ដែលមានភាពស្រពច្បាប់ និងបម្រើឱ្យផលប្រយោជន៍ជាសាធារណៈ។ ”

រូបភាពទី២

បន្ថែមពីនេះ តាមការបញ្ជាក់ពីអ្នកនាំពាក្យ បច្ចុប្បន្នក្រុម ការងាររបស់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកស្វាយលើ កំពុងធ្វើការជុំវិញរឿងនេះ នឹងគ្រោងទៅពិនិត្យទីតាំងនេះជាក់ស្តែងដោយផ្ទាល់នៅលើខ្នងភ្នំគូលេនតែម្តង៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post