header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នារសៀលថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណ:ចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃកម្ពុជា ដែលបានខិតខំសម្របសម្រួល និងសម្រេចការងាររួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការ បង្ការ និងទប់ស្កាត់បទល្មើស ដែលបានបង្កឡើងដោយជនជាតិចិន នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណភាគីចិនផងដែរ ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារ: បច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងនេះ។ ក្នុងជំនួបពិភាក្សានេះ ដោយផ្អែកលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើភាគីចិន ឲ្យពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។

ចំពោះសំណើខាងលើ ភាគីចិនទទួលយក និងធ្វើការរាយការណ៍ ជូនថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណ:ចិន ដើម្បីពិចារណា។ ឆ្លៀតក្នុងឱកាសនេះ ភាគីចិននឹងផ្តល់វគ្គបណ្តុះបណ្តាល ដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជាចំនួន ៣០ នាក់ ដែលនឹងរៀបចំដោយនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណ:ចិន នាពេលខាងមុខ ក្រោយការបញ្ចប់នៃការរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងស្រុង៕

រូបភាព និងប្រភព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post