header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថាស្ថានភាពអ្នកជំងឺកូវីត ១៩ ទាំង១០នាក់ នៅកម្ពុជាគឺមានសុខភាពល្អ និងមិនមានរោគសញ្ញាអ្វីគួរអោយកត់សម្គាល់នេាះទេ ។

លោកវេជ្ជបណ្ឌិតឲ្យដឹងថា អ្នកជម្ងឺកូវីតទាំង១០ កំពុងសំរាកព្យបាលនៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញ ដោយ៨នាក់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខ្មែរ សូវៀត និង២នាក់នៅមណ្ឌលសុខភាព ចាក់អង្រែក្រោម ។

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរក្សាការប្រុងប្រយ័ត្នជានិច្ច ចំពេាះការឆ្លងរីករាលដាលរលកទី២នៃមេរោគកូវីត១៩ នេះ ។ ព្រេាះកម្ពុជានៅតែមានហានិភ័យខ្ពស់ ក្នុងការរីករាលដាលនៃរលកទី២ ទេាះបីជាការឆ្លងចុងក្រោយនេះមានប្រភពពីខាងក្រៅប្រទេស ហេីយបានគ្រប់គ្រងស្ថានការណ៍បានល្អនិងមានប្រសិទ្ធភាពតាមរយៈការណែនាំវិធានការណ៍ផ្សេងៗក៏ដោយ ។

លោកបន្តថា៖​ «យេីងត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងកាតាមដានសុខភាពអ្នកដំណើរចូលមកកម្ពុជា ទាំងជនបរទេស និងជនជាតិខ្មែរ នៅតាមច្រកព្រំដែនទាំងអស់» ។ រួមជាមួយការធ្វើចត្តាឡ្ហីស័កចំនួន១៤ថ្ងៃ មុនពេលពួកគេបន្តការរស់នៅធម្មតានៅកម្ពុជា ហេីយប្រជាជនទាំងអស់ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តរក្សាគម្លាតពីគ្នា ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post