header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសុខាភិបាល បានណែនាំដល់គណៈអភិបាលរាជធានីខេត្ត ត្រៀមក្រុមការងារជួយសង្គ្រោះ និងព្យាបាលប្រពលរដ្ឋ ដែលរងគ្រោះដោយសាររលកកម្ដៅ ផ្គររន្ទះ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០។

លោក ម៉ម ប៊ុនហេង ថ្លែងតាមរយសេចក្តីជូនដំណឹងថា មន្រ្តីក្រោមឧវាទត្រូវយកចិត្តទុកដាក់ និងត្រៀមរៀបចំក្រុមការងារ ជួយសង្គ្រោះ និងព្យាបាលពលរដ្ឋរងគ្រោះ ពិសេសត្រូវផ្ដល់សេវាសសម្រាលកូនដោយសុវត្ថិភាពដល់ស្រ្តីមានផ្ទៃពោះ ត្រៀមឱសថ សម្ភារៈបរិក្ខា និងមធ្យោបាយបញ្ជូនអ្នកជំងឺសម្រាប់ការចុះអន្តរាគមន៍។ លើសពីនេះទៀត ត្រូវទំនាក់ទំនងឲ្យទាន់ពេលវេលា អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្សេងៗពិសេសកូវីដ១៩។

លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា តាមដានដោយយកចិត្តទុកដាក់ ពីការប្រែប្រួលអាកាសធាតុ និងជូនដំណឹងឲ្យប្រជាពលរដ្ឋបានដឹង ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា ត្រូវផ្ដល់របាយការណ៍ពលរដ្ឋរងគ្រោះដល់ក្រសួងសុខាភិបាលឲ្យបានរហ័ស កត់ត្រា និងរក្សាទុកទិន្ន័យអ្នករបួស និងស្លាប់ ដោយសារគ្រោះធម្មជាតិ ដូចជា រន្ទះបាញ់ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post