header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ថៃសម្រចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី១ ដល់៣១ ខែកក្កដា ខណៈសាលារៀន ក្លឹបកម្សាន្ត បារ ខារ៉ាអូខេ ហាងម៉ាស្សា ផ្សាទំនើប និងអាជីវកម្មមួយចំនួនត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី១ ខែកក្កដា។

ជាមួយគ្នានេះ រដ្ឋាភិបាលថៃក៏បានប្រកាសអំពីការបន្ធូរបន្ថយ និងអនុគ្រោះឲ្យអ្នកដំណើអាចចូលប្រទេសថៃចាប់ពីថ្ងៃទី១ ខែកក្កដា តាមលក្ខណ្ឌមួយចំនួនដូចជា អ្នកដំណើរមានសញ្ជាតិថៃ ,អ្នកដឹកជញ្ជូនទំនិញចាំបាច់ ,ជនបរទេសដែលមានប័ណ្ណស្នាក់នៅ ឬមានផ្ទះក្នុងប្រទេសថៃ ,ជនបរទេសដែលមានប័ណ្ណការងារ ឬអនុញ្ញាឲ្យចូល​​បំពេញការងារក្នុងប្រទេសថៃ , សិស្ស និស្សិតបរទេសដែលសិក្សាក្នុងប្រទេសថៃ ,អ្នកដំណើរដែលចាំបាច់ចូលមកព្យាបាលជំងឺក្នុងប្រទេសថៃ ,ជនដែលទទួលបានការអនុញ្ញាតរវាងប្រទេស និងប្រទេសជាដើម។

បើតាម worldometers នៅថ្ងៃទី១ ខែកក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃកើនឡើង៣១៧៩ នាក់ ស្លាប់៥៨ នាក់ ជាសះស្បើយ៣០៥៩ នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post