សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តរតនគិរី ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួ។យ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងឲ្យកូនចៅក្រោមឱវាទ យកចាយវាយម្នាក់ឯង។

ការដាក់ពាក្យបណ្ដឹងនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយលោកនាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹងចូលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានដាក់ពាក្យបណ្ដឹងចូលទៅ ឯកឧត្ដមទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួ។យទៀត ប្ដឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ស្ដីពីករណីមិនប្រក្រតីក្នុងការដឹកនាំ ប្រព្រឹត្តអំពើពុករលួ។យ ក្នុងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត( ប្រាក់អប្បហារ)។

លិខិតស្នើសុំប្រាក់ចំនួន៥ច្បាប់ ស្នើសុំទៅឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ តាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី យកមកចែងចែកឲ្យកូនចៅតិចតួច កឹបកេងយកចាយវាយម្នាក់ឯង។

បើយោងតាមការឲ្យដឹងពីលោក សេង សុងហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងថា ប្រាក់លើកទឹក(ប្រាក់អប្បហា)ដែលត្រូវបែងចែកឲ្យកូនចៅក្រោមឱវាទ លោកតែងតែលាក់លៀម តាំងពីឆ្នាំ២០១៦ រហូតមក ក៏ប៉ុន្តែចាប់បែកធ្លាយរឿងមិនប្រក្រតីប្រាក់លើកទឹកចិត្តនេះ ចាប់ពីខែ៣ ឆ្នាំ២០២០ មកដល់ខែ៥ ឆ្នាំ២០២០ ។

លោកក៏បានស្រាវជ្រាវទៅ ទើបដឹងថា គិតចាប់ពីខែ៦ ឆ្នាំ២០១៩ ដល់ខែ៦ ឆ្នាំ២០២០ ទឹកប្រាក់លើកទឹកចិត្ត់ជាង ៣រយលាន ត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ កឹបកេងស៊ីម្នាក់ឯង។ លោកនាយរងខណ្ឌបានបញ្ជាក់ទៀតថា ប្រាក់ដែលលោកនាយខណ្ឌយកមកបែងចែកនោះតិចតួចណាស់ ចំពោះប្រាក់លើកទឹកចិត្តត្រូវបាន ហើយប្រាក់ដែលលោកយកមកបែងចែក គឺចែកតាមមនុស្សមាន ៣ប្រភេទ គឺអ្នកដែលពូកែរុកគួន ដេញដោលច្រើនបានច្រើន អ្នកមិនពូកែដេញដោលបានតិច និងមានអ្នកមិនបានសោះក៏មានដែរ។

ជុំវិញករណីចោទប្រកាន់ខាងលើនេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ រតនគិរី បានឲ្យក្រុមអ្នកសារព័ត៌មានយើង ដឹងផ្ទាល់មាត់ នៅបន្ទប់ការិយាយផ្ទាល់ខ្លួនលោក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ថាប្រាក់លើកទឹកចិត្តដែលលោកបែងចែក គឺលោកចែកតែអ្នកបង្ក្រាបបទល្មើ។ស និងអ្នកបង្ក្រាបបទល្មើ។សសកម្មតែប៉ណ្ណោះ ។

លោកបន្តថា ករណីនេះ បន្ទាប់ពីមានការប្ដឹង អធិការកិច្ចក្រសួង ក៏បានចុះមកអង្កេតរួចហើយ លទ្ធផលយ៉ាងណានោះ សូមរងចាំលទ្ធផលចេញមកសិន។

បើទោះជាមានការបកស្រាយខាងលើរបស់លោក កែប កត់ យ៉ាងណាក៏ដោយ បើយោងតាមលិខិតស្នើសុំទាំង ៥ច្បាប់ របស់លោកនាយខ័ណ្ឌ ស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបានចំណែកនេះដែរ។ ដូច្នេះលទ្ធផលអង្កេត របស់អធិការកិច្ច និង ក្រោយពីមន្ត្រីរដ្ឋបាលព្រៃឈើដាក់ពាក្យបណ្ដឹងជូន ឯកឧត្ដមទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករ.លួយ សម្រេចយ៉ាងណានោះ សូមទស្សនិកជនរង់ចាំតាមដាននៅពេលក្រោយជាបន្តទៀត៕

ដោយ ភួង ផុន

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ
ខណ្ឌរដ្ឋបាលព្រៃឈើ
ពាក្យបណ្ដឹង
ពាក្យបណ្ដឹង
ស្នាមមេដៃ
ពាក្យបណ្ដឹង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor