ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

ដើរភ្នំទេសចរណ៍ធម្មជាតិបែបជីវៈចម្រុះចម្ងាយ១០០គ.ម ដើរកាត់តាមជួរភ្នំក្រវ៉ាញ ជាដំណើរកម្សាន្តដ៍អស្ចារ្យមួយ យើងបានឃើញនូវអ្វីប្លែកៗដែលអ្នកផ្សេងប្រាថ្នាចង់ឃើញ និងទទួលបាននូវបទពិសោធន៍ជាច្រើនដែលនឹកស្មានមិនដល់ ដូចជា៖ ផឹកទឹក និងងូតទឹកថ្លុកជាមួយកូនក្អាត់តូចៗ ផ្លូវចោទខ្លាំង អាកាសធាតុក្តៅ វង្វេងផ្លូវ ដើរផ្លូវឆ្ងាយ ដាច់ទឹកជាដើម។

ដំណើរកម្សាន្តត្រូវឆ្លងកាត់តំបន់ច្រើនដូចជា៖ វាលខ្ទីងអាចម៍ វាលព្រហ្មលលក វាលសេកប្រណាំង វាលទទឹងថ្ងៃ រូងភ្នំទទឹងថ្ងៃ វាលចុះសមុទ្រ ទឹកធ្លាក់ឆាយអង្រេ្កង ទឹកធ្លាក់អូរម្លូ និងជិះកម្សាន្តតាមព្រែកពីផុត។ ជាពិសេសមកដល់ភូមិអូរកី អ្នកភូមិសួរថាមកពីណានុ៎ង? ខ្ញុំដើរមកពីភូមិរមាំងស កំពង់ស្ពឺ ហើយគាត់ក៍លាន់មាត់ថាអ្ហូ! ស្លាប់ហើយដើរឆ្ងាយយ៉ាងនេះ!

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ជួរភ្នំក្រវ៉ាញដែលមានទំហំជាង១លានហិកតា រួមមានខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង គ្របដណ្តប់ដោយព្រៃបៃតងជានិច្ច ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ វាលស្មៅ និងប្រភេទព្រៃផ្សេងៗ។ ជួរភ្នំក្រវ៉ាញជាជម្រកសម្រាប់ ថនិកសត្វ បក្សី ល្មូន ថលជលិក និងសត្វឥតឆ្អឹងកង ជាច្រើនប្រភេទនៅក្នុងតំបន់ បន្ថែមពីនេះក៍មានតំបន់ទេសចរណ៍ស្អាតៗដែលលាក់ខ្លួននៅតំបន់ជួរភ្នំនេះផងដែរ។

ថ្ងៃទី១ ភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅដល់វាលសេកប្រណាំង។ ថ្ងៃទី២ វាលសេកប្រណាំង វាលចុះសមុទ្រ។ ថ្ងៃទី៣ វាលចុះសមុទ្រ ទឹកធ្លាក់អូរម្លូ។ ថ្ងៃទី៤ ទឹកធ្លាក់អូរម្លូ សហគមន៍ជីផាត និងស្ពានអណ្តូងទឹក វគ្គបន្តដំណើរកម្សាន្ត១៥០គម។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
រូបភាពទី៧
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor