header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ឯកឧត្តម នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ថ្លែង​ជា​សាធារណៈ ថា នៅ​ទូទាំង​ប្រទេស​មាន​កន្លែង​កែច្នៃ​យានដ្ឋាន​មាន​ជិត​៤​ពាន់​កន្លែង​ ក្នុងនោះ​ មាន​យានដ្ឋាន​ជិត ៥០០​កន្លែង ពុំ​មាន​ច្បាប់​អនុញ្ញាត ​ហើយ​យានដ្ឋាន​មួយ​កន្លែងៗ ​មាន​រថយន្ត​រាប់​រយ​គ្រឿង​ដែល​បាន កែច្នៃ​ដោយ​ពុំមាន​ច្បាប់​។

ឯកឧត្តម​ បន្តថា រថយន្ត​កៃ​ច្នៃ​ទាំងនេះ ​ជាដើម​ចម​មួយ​យ៉ាងសំខាន់ ​ដែល បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​សាធារណៈ ​ដូចនេះ ​ឯកឧត្តម​ ស្នើឱ្យ​ក្រសួង ​សាធារណការ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់គ្រង​យានដ្ឋាន​កែច្នៃ​ ឬ​ត្រូវ​បញ្ចប់​យានដ្ឋាន​ឥត​ច្បាប់​, ស្នើឱ្យ ​គ្រប់គ្រង​យានយន្ត​កែច្នៃ ​និង​ចំនួន​យានយន្ត​ពិតប្រាកដ ​ពិសេស​គឺ​អ្នកប្រើប្រាស់​ក្នុង​នោះ​ស្នើឱ្យ​ ផ្តល់​ស្លាក​លេខ​ឱ្យ​ច្បាស់លាស់​លើ​ប្រភេទ​រថយន្ត​កែច្នៃ ​និង​កំណត់​ភូមិសាស្ត្រ​ពិតប្រាកដ​ក្នុង ការ​អនុញ្ញាត​ឱ្យ រថយន្ត​កែច្នៃ​ធ្វើ ចរាចរណ៍​។

ឯកឧត្តមបន្តទៀតថា ច្បាប់​ចរាចរណ៍​នាបច្ចុប្បន្ន​បាន​អនុវត្ត​ល្អ ប៉ុន្តែ​ប្រជាពលរដ្ឋ មានការ​យល់ដឹង​នៅ​មានកម្រិត ដូចនេះ​ស្នើ​ឱ្យ​ប្រធាន​គណៈបញ្ជាការ​ចរាចរណ៍ ​តាម​បណ្តា​ខេត្ត ត្រូវ​ចុះ​ពន្យល់ និង​ណែនាំ​ពលរដ្ឋ​ឱ្យ​ដល់​ខ្នង​ផ្ទះ ​ដើម្បី​បង្ហាញ​ពលរដ្ឋ​ឱ្យ​យល់​ពី​ ហានិភ័យ និង​គ្រោះថ្នាក់ ​​នៅពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post