header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(កណ្ដាល)៖ ករណីទំនាស់ រឿងជិះម៉ូតូចាំងភ្លើង រហូតធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ឈ្លោះប្រតាយប្រតប់គ្នា និងឈានដល់ការដកកាំភ្លើងខ្លីវាយក្បាល មន្ត្រីយោធាម្នាក់ បណ្ដាលឲ្យបែកក្បាលនោះ ត្រូវបានសម្របសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់រឿង។

សូមជម្រាបជូនថា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាជនដៃដល់ឈ្មោះ ជា សង្ហា អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់យកបានមាន អា.វុធខ្លី ចំនួន០១ដើម, បង់១, គ្រាប់ចំនួន៨គ្រាប់។

រីឯជនរងគ្រោះឈ្មោះ លាង សុធី អាយុ២៦ឆ្នាំ មុខរបរយោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ដែលហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយជនសង្ស័យបានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ខណៈពេលជិះមកដល់ផ្លូវកៅស៊ូ ក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដី និងគ្នារឿងភ្លើងចាំងភ្នែកបន្ទាប់មកជនសង្ស័យ ក៏បានប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអា.វុធខ្លី ពីចង្កេះមកវាយជនរងគ្រោះត្រូវចំក្បាល បណ្ដាលឲ្យបែ.កក្បាល ហូរឈា។ម ចំនួន១កន្លែង។

ទោះជាយ៉ាងណាគេមិនទាន់ដឹងថា ការសម្របសម្រួលគ្នានេះ ខាងជនរងគ្រោះទទួលទទួលបានសំណង ឬយ៉ាងណានោះទេ៕

ជនដៃដល់
កាត
ជនរងគ្រោះ
កាត
កាត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post