header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ បាន​ការណែនាំ​ដល់​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ទាំងអស់ ត្រូវតែ​ពិនិត្យ ពិចារណា​ឲ្យ​បាន​ច្បាស់​មុននឹង​ផ្ដល់​អំណោយ ជូនទៅ​ប្រជា​ពលរដ្ឋ​ដែល​ក្រីក្រ ឲ្យ​ចំ​គោលដៅ​ពិតប្រាកដ ចៀសវាងបង្កើត​ឲ្យ​មានការ​ឈ្នានីស​។​ លោកថ្លែងបែបនេះ នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០។

លោកអភិបាលរាជធានីភ្នំពេញ លើកឡើងដូច្នេះថា “អ្នក​ដែល​វិនិច្ឆ័យ​ចំពោះ​ប្រជាពល​រដ្ឋ​ក្រីក្រ ឬ​មិន​ក្រីក្រ វា​ជាការ​សម្រេចចិត្ត​របស់​អស់លោក​ជា​ប្រធានភូមិ ចៅសង្កាត់ និង​ក្រុមការងារ នៅ​ថ្នាក់មូលដ្ឋាន​នេះ និង​ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ ឲ្យ​បានច្បាស់លាស់ ចៀសវាង​ការដាក់​សាច់ឈាម សាច់ញាតិ​ខ្លួនឯង ជា​ប្រជា​ជា​ពលរដ្ឋ​ក្រីក្រ ខណៈដែល​ពួកគាត់ មាន​ជីវភាព​សមរម្យ​ហើយ​នោះ​។ លោក​ឃួ​ង ស្រេង បាន​ថ្លែងថា វា​មិន​ចំណេ​ញ​​ប៉ុន្មាន​ទេ បាន​លុយ​៥០០​ទៅ​៦០០​ដុល្លារ នា​រដូវ​កូ​វីដ​១៩​នេះ តែ​វា​បាន​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ខ្លួនឯង និង​ថ្នាក់លើ​ថែមទៀត ហើយ​ពិសេស​ថែមទៀត​នោះ គឺ​បាត់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង“។​

​លោក​ឃួ​ង ស្រេង ក៏​ជំរុញ​ឲ្យ​មន្ត្រី​ បន្ត​ការផ្សព្វផ្សាយ​ជុំវិញ​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ៕

លោក​ឃួ​ង ស្រេង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post