header ads

Sponsor

ខេត្តបន្ទាយមានជ័យ៖ បុរសចិត្តខ្លាំងម្នាក់ តាមសងសឹកកាប់មនុស្ស២នាក់ឲ្យរបួសធ្ងន់កើតហេតុនៅវេលា១០ និង៣០នាទីយប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីធ្លាប់វាយគ្នានៅពន្ធនាគារ មានគំនុំដក់ក្នុងចិត្ត ។

យ៉ាងណាត្រូវបានកម្លាំងនគរបាលលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់បាននៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្តាយជនរងគ្រោះឈ្មោះ កែវ សុខន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់កូនប្រុសរបស់គាត់ ឈ្មោះ ផាត វណ្ណនេត អាយុ២០ឆ្នាំ បណ្តាលឲ្យរបួសត្រូវចំត្រចៀកខាងឆ្វេងចំនួន១កាំបិត និងកដៃឆ្វេងចំនួន១កាំបិត ព្រមទាំងមិត្តភក្រ័កូនរបស់គាត់ឈ្មោះរិន ម៉ីលី ភេទប្រុស អាយុ១៨ឆ្នាំបណ្តាលឲ្យត្រូវរបួសចំខ្នងចំនួន១កាំបិត ។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តសមត្ថកិច្ចក្រុងប៉ោយប៉ែតបើកការស្រាវជ្រាវ និងដោយមានការចង្អុលបង្ហាញពីជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមានឈ្មោះ មាស សុភ័ក្រភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដកហូតបានកាំបិតវែង១ដើម និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យជាមនុស្សធ្លាប់ជក់ថ្នាំញៀនយ៉ាងសកម្មរហូតសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកន្លងមកផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថារូបគេនិងឈ្មោះរិន ម៉ីលី ធ្លាប់មានរឿងវាយគ្នាកាលនៅក្នុងពន្ធនាគារ និងធ្លាប់វាយគ្នានៅផ្សារអគ្គៈ នៅបរិវេណកាស៊ីណូ។ ដោយផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ ។ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនិងរៀបចំឯកសារបញ្ជូនទៅពន្ធនាគារនៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដាក់ទោសទៅតាមផ្លូវច្បាបផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post