header ads

Sponsor

បរទេស

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីអ្វីដែលខ្លួនបានលើកឡើងថា ជាករណីសង្ស័យ​មាន​អ្នក​ឆ្លង​មេ​រោគ​វីរុស​កូវីដ​១៩។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះថា មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងដើម្បី​ចុះ​ចូល​កាល​ពី៣ឆ្នាំមុន ហើយកាលពីសប្តាហ៍មុនបានវិល​ត្រឡប់​ឆ្លង​កាត់​បន្ទាត់​កំណត់​ព្រំដែន​ចូល​​កូរ៉េ​​ខាង​ជើងវិញ មានរោគសញ្ញាកូវីដ១៩។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើក​កិច្ច​ប្រជុំបន្ទាន់​មួយ​ជា​មួយ​មន្រ្តីជាន់​ខ្ពស់ ដើម្បីបិទ​ទី​ក្រុង​ជាប់​ព្រំដែន Kaesong។ ប្រទេស​កូរ៉េខាង​ជើង​ដែល​ជារដ្ឋ​សម្ងាត់​បាន​​និយាយកាលពីពេលថ្មីៗថា ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​កូវីដ​១៩​នោះទេ ប៉ុន្តែ​អ្នក​វិភាគ​និយាយថារឿងនេះទំនងមិនពិតនោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា៖«ព្រឹត្តិការណ៍បន្ទាន់មួយបានកើត​ឡើង​នៅក្នុងទីក្រុង Kaesong ដែលជាកន្លែងមានអ្នករត់គេចខ្លួនធ្វើដំណើរ​ទៅ​កូរ៉េ​ខាង​ត្បូងកាលពី៣ឆ្នាំមុន។មនុស្ស​ម្នាក់​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បានឆ្លងវីរុសដ៏កាច​សា​ហាវ នៅពេលបានត្រឡប់មកវិញនៅថ្ងៃទី១៩ខែកក្កដា ដោយ​បាន​លួច​ឆ្លង​កាត់​ព្រំដែន​កំណត់ដោយខុសច្បាប់»។

នៅក្នុងកិច្ចប្រជុំនយោបាយមួយនៅថ្ងៃសៅរ៍ លោក គីម បានបញ្ជាឱ្យមានប្រព័ន្ធ​សង្គ្រោះ​​បន្ទាន់អតិបរមា​ដើម្បី​ប្រឆាំង​វីរុស​នេះ។ KCNA បានបន្ថែមទៀតថា លោក គីម ក៏បានឱ្យបើកការស៊ើបអង្កេតមួយ​អំពី​របៀប​ដែល​ជន​នោះ បានរត់ឆ្លងកាត់​ព្រំដែន​ដែល​មានការការពារយ៉ាងខ្លាំង ដោយព្រមានដល់អ្នកដែលទទួលខុសត្រូវថា ការ​ដាក់​ទណ្ឌ​កម្មធ្ងន់ធ្ងរ នឹងត្រូវបានអនុវត្ត។

ប៉ុន្តែប្រទេសកូរ៉េខាងត្បូងមិនបានរាយការណ៍អំពីការឆ្លងកាត់ព្រំដែនខុសច្បាប់នៅប៉ុន្មានថ្ងៃថ្មីៗនេះទេ។

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួន ហើយបានដាក់មនុស្សរាប់ពាន់នាក់​ឲ្យ​នៅ​ឯកោកាលពី៦ខែ មុន​ពេល​វីរុស​នេះ​បានរាលដាលពាសពេញពិភពលោក។ កាល​ពីដើមខែនេះ លោក គីម បានសាទរចំពោះ​ពន្លឺ​ជោគ​ជ័យ​របស់​ប្រទេស ក្នុងការទប់​ស្កាត់​ជំងឺឆ្លងកូវីដ១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post