header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ករណីដែលកំពុង​ក្តៅលើ​​បណ្តាញ​សង្គម ថាមាន​​​មនុស្ស ៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡឺស័ក​ ក្រោយ​ប៉ះពាល់​អ្នក​កើត​កូវីដ ១៩ តែយ៉ាងនៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ មុននេះបន្តិច លោក​ជំទាវ​ ឱ វ៉ាន់ឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលបាន​ស្រាយ​ចម្ងល់​រឿង​នេះ​​លើ​​បណ្តាញ​តេឡេក្រាមថា ករណីនេះ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ១៩ទេ ទោះពួកគាត់ស្នាក់នៅទីតាំងតែមួយ ប៉ុន្តែខុសជាន់គ្នា​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា៖ «ខ្ញុំសូមជម្រាបជូនថា ការដឹកពួកគាត់នេះ​ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង​ ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។

តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ​ (ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ក្នុងពេលថ្មីៗនេះចំនួន​ ២៤នាក់​ ដូច្នេះ​ ដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩​ ដែលបានរកឃេីញនោះ​ និងដេីម្បីការពារការចម្លងបន្តគ្នាជាយថាហេតុ​ ក្រុមគ្រូពេទ្យ ក៏បាននាំពួកគាត់ឲ្យនៅចត្តាឡីស័កចំនួន​ ១៤ថ្ងៃតាមដានសុខភាពបន្ត​ទៀត​នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ អរគុណច្រេីននូវការចូលរួមរបស់បងប្អូនក្នុងវិធានការពារការចម្លងនេះ»។

ព័ត៌មានកាលពីយប់មិញ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post