header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សមត្ថកិច្ចចម្រុះរបស់ថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ចំនួន៧នាក់ ក្នុងនោះប្រុស៥នាក់ ស្រី២នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចត្រួតពិនិត្យលេខ២០ ដល់ចំណុចត្រួតពិនិត្យលេខ២១ នឹងមានមេខ្យល់នាំផ្លូវ ។

ក្រោយពីធ្វើការសាកសួរ ពួកគេបានឲ្យដឹងថា ដោយសារចង់ឆ្លងទៅធ្វើការនៅផ្សារ ថៃ ភូមិដង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ តែនៅមិនមានថៅកែមិន មកទទួលទើបពួកគាត់សម្រេចចិត្តធ្វើដំណើរដោយខ្លួនឯងដូច្នេះ ។

ដោយសមត្ថកិច្ចចោទពីបទ ជាបុគ្គលបរទេសលួចចូលមក និងស្នាក់នៅក្នុងប្រទេសដោយខុសច្បាប់ ព្រមទាំងនាំទៅអនុវត្តតាមនិតិវិធីតាមច្បាប់បន្ត៕

ក្រុមពលករខ្មែរ
ក្រុមពលករខ្មែរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post