header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

(ខេត្តសៀមរាប)៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបលិចផងដែរ។

ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។

ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅលើកំពូលភ្នំបានតាមរយៈការថ្មើរជើងតាមជណ្ដើរ ឬបើសិនលោកអ្នកមិនចង់ចំនាយកំលាំងច្រើនក្នុងការដើរ យើងសូមណែនាំអោយលោកអ្នកធ្វើដំណើរដោយប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនផ្សេងៗដូចជាឡាន ម៉ូតូ តាមផ្លូវកៅស៊ូឡើងដល់កំពូលភ្នំតែម្ដង។

Photographer: Arun Pov

#ខេត្តសៀមរាប

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post