សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ខណៈ ដែលម្ចាស់ចូលទៅចាក់សាំងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងរួចរាល់ហើយក៏បានដេបញ្ឆេះដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យព្រលឹងចុងសក់គ្រប់ៗគ្នាតែម្ដង តាមផ្លូវវ៉េងស្រេង កែងនឹងផ្លូវទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

យ៉ាងណាជាសំណាងល្អត្រូវបានពន្លត់ទាន់ពេល មិនបណ្ដាលឲ្យឆាបឆេះដល់កន្លែងស្តុកប្រេងនៅក្នុងស្ថានីយនោះទេ ហើយក៏មិនបណ្ដាលឲ្យមានអ្នករងគ្រោះនោះដែរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសមិនស្គាល់ឈ្មោះម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅចូលទៅចាក់សាំងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា កន្លែងកើតហេតុនោះ ហើយពេលទៅដល់បុរសខាងលើបានពន្លត់ម៉ាសុីនម៉ូតូត្រឹមត្រូវ ប៉ុន្តែលុះពេលចាក់សាំង និងឲ្យលុយទៅអ្នកលក់សាំងរួចរាល់ បុរសនេះក៏បានដេបញ្ឆេះម៉ូតូដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈនេះព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង បន្ទាប់មកបុរសដែលជាម្ចាស់ម៉ូតូបានអូសយកម៉ូតូនោះចេញពីកន្លែងកើតហេតុដើម្បីយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕

បុរស និងម៉ូតូ
បុរស និងម៉ូតូ
បុរស និងម៉ូតូ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor