header ads

Sponsor

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី X50 និង X50Pro ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo X50 series ។ សម្រាប់ស្មាតហ្វូន X50 និង X50Pro នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណិតជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យបំផុតផងដែរ។

ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង cutting-edge stabilization, night mode, zoom និង portrait technologies ស្មាតហ្វូន X50 series នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះគឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន X50 series របស់ក្រុមហ៊ុន​ vivo នេះគឺពិតជាទាក់ទាញ និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីការឌីស្សាញរូបរាងយ៉ាងប្រណិតនេះ ស្មាតហ្វូន X50 series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងជាលំដាប់ស្មាតហ្វូនថ្នាក់ប្រណិត Flagship ពិតៗតែម្តង។

ស្មាតហ្វូន X50 series នេះគឺជាស្មាតហ្វូន Flagship ដ៏ប្រណិតដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់នូវភាពងាយស្រួលក្នុងការថត និងចែករំលែកនូវវីដេអូដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់ពួកគេនៅក្នុងវិធីដែលងាយស្រួលបំផុត។ ជាមួយនឹងការរក្សានូវលំនឹងក្នុងការថតរូបភាព កាមេរ៉ា Lenses ដ៏ល្អឥតខ្ចោះ និងសេនស័រ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់នេះ ស្មាតហ្វូន X50 series flagship នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្តិតរូបភាពជាមួយនឹងគុណភាពល្អបំផុតក្នុងការប្រើប្រាស់។ នេះគឺជាស្មាតហ្វូនត្រកូល X series ដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ហើយយើងពិតជារំភើបមែនទែនដែលបានចែករំលែកនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យបំផុត និងគំនិតនៃការឌីស្សាញយ៉ាងសម្បូរបែបនេះសម្រាប់អ្នកប្រើប្រាស់។
ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា vivo និងបច្ចេកវិទ្យាកម្រិតខ្ពស់នោះ យើងបានបង្កើតនូវស្មាតហ្វូន X50 series ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតក្នុងការថតរូបភាពសម្រាប់អ្នកប្រើប្រាស់របស់យើង។ យើងដឹងថា អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេស គឺស្ថិតនៅក្នុងចំណោមអ្នកប្រើប្រាស់ដែលពេញនិយមនៅលើបណ្តាញសង្គម និងនៅលើអ៊ីនធឺរណិត។ នៅក្នុងការប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងទីផ្សារកម្ពុជា ស្មាតហ្វូន X50 series នេះគឺជាចម្លើយសម្រាប់តម្រូវការអ្នកប្រើប្រាស់ ហើយវាផ្តល់នូវសមត្ថភាពក្នុងការថតរូបភាពកាន់តែអស្ចារ្យ កាមេរ៉ា Lenses កាន់តែស្រស់ស្អាត និងសេនស័រកម្រិតខ្ពស់ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលធ្វើការពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។”

ខណៈពេលដែលបច្ចេកវិទ្យា 5G ពេលនេះបានដាក់ដំណើរការនៅក្នុង X50Series ហើយ ការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G ក៏ប្រហែលនឹងដំណើរការក្នុងពេលឆាប់ៗនេះផងដែរនៅទីផ្សារកម្ពុជា អ្នកប្រើប្រាស់នឹងរីករាយក្នុងការទទួលបាននូវផលប្រយោជន៍ជាច្រើនចេញពីបច្ចេកវិទ្យា 5G នេះជាមួយនឹងល្បឿនកាន់តែលឿនជាងមុន និងការតភ្ជាប់កាន់រតែសម្បូរបែប។ តាមរយៈស្មាតហ្វូន  X50 series ក្រុមហ៊ុន vivo ក៏មានក្តីសង្ឃឹមក្នុងការនាំយកនូវបទពិសោធន៍ជំនាន់ក្រោយកាន់តែអស្ចារ្យនេះសម្រាប់អ្នកប្រើប្រាស់ ហើយវាក៏អនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតដែលផ្តល់នូវភាពច្នៃប្រឌិត និងផលិតភាពការងារកាន់តែអស្ចារ្យថែមទៀត។

សមត្ថភាពនៃការថតរូបភាពកាន់តែសម្បូរបែប

ស្មាតហ្វូន X50 series នេះមានការបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលអាជីពបំផុតនៅក្នុងការថតរូបភាព។ ដើម្បីធ្វើការកាត់បន្ថយនូវការរង្គើរនៅលើស្មាតហ្វូននេះ កាមេរ៉ាគោលរបស់ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera System​ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពច្បាស់ និងវីដេអូបានយ៉ាងសម្បូរបែប ពិសេសនៅពេលយប់។ X50 series គឺជាស្មាតហ្វូន flagship ដ៏ពិតប្រាកដដែលអាចថតរូបភាពយ៉ាងសម្បូរបែប។ ស្មាតហ្វូន X50 Pro នេះមានកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP Main, 8MP Super Wide-Angle, 13MP Professional Portrait និង 8MP 5x Telescopic) ។ សម្រាប់កាមេរ៉ា 5x Telescopic lens របស់ស្មាតហ្វូន X50Pro នេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 60x Hyper Zoom ថែមទៀត។

ស្មាតហ្វូន X50 និង X50 Pro នេះមានភ្ជាប់ជាមួយនឹងមុខងារ Super Night Mode និង Astro Mode ដែលផ្តល់នូវរូបភាពបានច្បាស់ស្រស់ស្អាតបំផុតនៅពេលយប់។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់កាមេរ៉ា 120° Super Wide-Angle (108°) និង Super Macro functions ក៏ជួយលោកអ្នកក្នុងការផ្តិតរូបភាពស្រស់ស្អាតនៅតាមសេណារីយ៉ូផ្សេងៗគ្នាផងដែរ។ សម្រាប់មុខងារ Portrait Mode របស់ក្រុមហ៊ុន vivo ប្រើប្រាស់នូវ 4-layer masking algorithm ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបំបែកនូវ  Subject ណាមួយចេញពី Background បានថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការឌីស្សាញយ៉ាងប្រណិត

បន្ថែមពីសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យនេះ ស្មាតហ្វូន  X50 series នេះគឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លាថែមទៀត។ សម្រាប់ស្មាតហ្វូន  X50 series នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  5G connectivity ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវល្បឿននៅលើអនឡាញលឿនបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 765G processor ស្មាតហ្វូន X50Pro នេះប្រើប្រាស់នូវល្បឿនលឿនសម្រាប់ការគណនា multitasking ផងដែរ។ ស្មាតហ្វូននេះមានកម្រិតអេក្រង់ refresh rate​ ​ដល់ទៅ 90Hz ដែលពិតជាល្អមែនទែនក្នុងការទស្សនារូបភាព វីដេអូ និងលេងហ្គេមដោយគ្មានបញ្ហារំខាននោះទេ។

ស្មាតហ្វូន X50 នេះអាចរកទិញបាននៅទីផ្សារកម្ពុជា បានចាប់ពីថ្ងៃទី 18 ខែកក្កដា នេះតទៅ ជាមួយនឹងតម្លៃ ពិសេសគឺ $559 ហើយវាមានពណ៌ Frost Blue និង Glaze Black ។ ចំពោះស្មាតហ្វូន X50Pro ក៏អាចរកទិញបាននៅថ្ងៃទី 18 ខែកក្កដា ជាមួយនឹងតម្លៃ $889 ដែលមានជម្រើស 1 ពណ៌ Alpha Grey ។

កាសស្តាប់ vivo TWS Earphone Neo ដៃគូដ៏សក្តិសមរបស់ស្មាតហ្វូន X50 Series

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវកាសស្តាប់ TWS Earphone Neo ផងដែរ។ កាសស្តាប់នេះមានគុណភាពសំឡេងល្អក្នុងការប្រើប្រាស់ ហើយល្អបំផុតសម្រាប់អ្នកដែលចូលចិត្តតន្ត្រី។ កាសស្តាប់ TWS Earphone Neo នេះមានភ្ជាប់ជាមួយនឹង 14.2mm Moving-Coil Unit ដែលធ្វើការពង្រឹងទៅលើគុណភាពសំឡេងថែមទៀតផង។

កាសស្តាប់នេះប្រើប្រាស់នូវបច្ចេកវិទ្យា  AI Noise Cancelling សម្រាប់ការគ្រប់គ្រងកាន់តែឆ្លាតវៃ និងបន្ទះឈីប Qualcomm TWS platform QCC3046 ជំនាន់ទី 4 និងបច្ចេកវិទ្យា Bluetooth 5.2 technology ដែលអាចធ្វើការតភ្ជាប់បានចម្ងាយ 10 ម៉ែត្រផងដែរ។ កាសស្តាប់  TWS Earphone Neo នេះនឹងបង្ហាញខ្លួននៅថ្ងៃទី 17 នៅក្នុង ទីផ្សារកម្ពុជាផងដែរ។ កាសស្តាប់នេះមាន 2 ពណ៌គឺ Starry Blue និង  Moonlight White ដែលអតិថិជនអាចធ្វើការជ្រើសរើសបានតាមតម្រូវការ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post