បរទេស
អាម៉ាប៉ាប៉ាញ៉ូសការងើបឡើងវិញនៃការឆ្លងជំងឺកូវីដ១៩នៅតាមប្រទេសអាស៊ីនិងប៉ាស៊ីហ្វិក បានជម្រុញឱ្យបណ្ដារដ្ឋាភិបាលនៅតាមប្រទេសបន្តស្ថិតក្នុងការឆ្លើយតប ខណៈករណីងើបឡើងទាំងនោះ មិនត្រូវបានគេដឹងច្បាស់លាស់ពីរបៀបនៃការឆ្លង ឬដោយសារកើតចេញពីការឆ្លងផ្សេងទៀតដែលធ្លាប់ត្រូវបានគេអះអាងឬការផ្ទុះជំងឺដែលមានស្រាប់ឡើយ។
ការកើនឡើងនូវករណីឆ្លងទាំងនោះ បានធ្វើឱ្យរដ្ឋាភិបាលដូចជានៅអូស្រ្តាលីនិងហុងកុង ចាត់វិធានការបន្ថែម ដែលអាចវិលត្រឡប់ទៅរកស្ថានភាពដើមដើម្បីបិទទីក្រុងទាំងមូលឡើងវិញ។
លោក Yang Gonghuan អតីតអនុប្រធានមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនបាននិយាយថា៖ «អ្នកអាចពិបាកក្នុងការគ្រប់គ្រងការផ្ទុះឡើងជំងឺ ពីព្រោះនឹងមិនអាចដឹងថា វានឹងផ្ទុះឡើងចេញពីណានៅពេលខាងមុខឡើយ។នៅពេលដែលមានករណីកើតច្រើន ហើយយើងមិនបានដឹងច្បាស់នៃប្រភពដើមនៃជំងឺ នោះវានឹងបន្ថែមការលំបាកក្នុងគ្រង់គ្រងការរីករាលដាល»។
ផ្ទុយទៅវិញ ចំនួនករណីកើតឡើងទាបដែលគេមិនបានដឹងពីប្រភព គឺមានន័យថា អាជ្ញាធរអាចបន្តធូរស្រាលខ្លះ ដូចជានៅប្រទេសកូរ៉េ និងជប៉ុន ថ្វីត្បិតប្រទេសទាំងនេះ មានករណីឆ្លងប្រចាំថ្ងៃរហូតដល់រាប់រាយនាក់ក្ដី។ ប្រទេសទាំងនេះ អាចប្រកាន់យកវិធីសាស្រ្តដែលមានគោលដៅនិងរហ័សរហួន ដោយបិទទ្វារសាលារៀន ឬកន្លែងធ្វើការដែលជាកន្លែងកើតមានករណីឆ្លងជាចង្កោម ប៉ុន្តែអនុញ្ញាតឱ្យប្រជាជនផ្សេងទៀតអាចបន្តរស់នៅធម្មតាដដែល។
តើស្ថានភាពនេះ អាចធ្វើឱ្យពិភពលោកកើតមានករណីឆ្លងជារលកធំៗ ហើយត្រូវឱ្យពលរដ្ឋវិលទៅរកនៅក្នុងស្ថានភាពបិទប្រទេសឡើងវិញដែរឬទេ។
ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំនៅអាស៊ី គឺទីក្រុងនេះបានរីករាយនិងជីវិតដូចធម្មតាវិញអស់រយៈពេលបីខែ មុនពេលកើតមានការរីករាលដាលឡើងវិញដ៏ភ្ញាក់ផ្អើលនៅខែនេះ ហើយវាកាន់តែមានស្ថានភាពអាក្រក់ឡើងឡើង។ ការឆ្លងដោយគ្មានដឹងប្រភពច្បាស់ គឺមានពាក់កណ្ដាលនៃករណីឆ្លងថ្មីនៅក្នុងស្រុក និងដែលមានន័យ ការឆ្លងទាំងនោះគឺមកពីគ្រប់ទិសទី។ ទីហុងកុងដែលមានប្រជាជន៧.៥លាននាក់បានចាប់ផ្ដើមរឹតបន្តឹងឡើងវិញ គឺសាលាបានចាប់ផ្តើមឈប់សម្រាកសម្រាប់រដូវក្ដៅមុនកាលកំណត់ ខណៈកន្លែងកំសាន្ត កន្លែងហាត់ប្រាណ និងឆ្នេរត្រូវបានបិទ។ ការជុំជាសាធារណៈកំណត់ត្រឹម៤នាក់ ហើយអ្នកដែលមិនពាក់ម៉ាស់នៅតាមសេវាដឹកជញ្ចូនសាធារណៈ នឹងត្រូវផាកពិន័យ 645 ដុល្លារ។
ខណៈនៅក្នុងប្រទេសជប៉ុនវិញ មន្ត្រីបាននិយាយថា ការផ្ទុះឡើងវិញនៃជំងឺឆ្លងដែលបានចាប់ផ្ដើមកើតឡើងអស់រយៈពេលប្រហែលមួយខែកន្លងមកនេះ គឺក្នុងកម្រិតទាបដែលធ្លាក់ចុះមួយភាគប្រាំទៅនឹងការផ្ទុះឡើងកាលពីដំបូង។ ការលើកឡើងនេះ គឺបានបញ្ជាក់ដោយរដ្ឋាភិបាលសម្រាប់ចាត់វិធានការតិចតួច ដើម្បីបន្តបើកសេដ្ធកិច្ចនិងសង្គមឡើងវិញ។
ប៉ុន្តែ ករណីឆ្លងដែលគេមិនអាចដឹងប្រភពដើម បានកើនឡើងដល់ប្រហែល៤៥ភាគរយដែលធ្វើឱ្យមានការព្រួយបារម្ភ ស្របពេលដែលរដ្ឋាភិបាលជប៉ុនគ្មានអំណាចស្របច្បាប់ក្នុងការបង្ខំឱ្យអាជីវកម្មបិទទ្វារ ដែលស្ថានភាពនេះបានជំរុញឱ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសលោក Yasutoshi Nishimura ធ្វើការព្រមានយ៉ាងខ្លាំងចំពោះក្លឹបរាត្រី ថានឹងត្រូវស្នើសុំឱ្យបិទ ប្រសិនបើពួកគេមិនគោរពតាមគោលការណ៍ណែនាំ។
កូរ៉េខាងត្បូងដែលបានគ្រប់គ្រងការពារមេរោគបានជោគជ័យតាមរយៈការធ្វើតេស្ដយ៉ាងឆាប់រហ័ស ដើម្បីបញ្ចៀសការបិទប្រទេសកាលពីពេលមុន ក៏កំពុងប្រឈមនឹងការឆ្លងងើបឡើងវិញដែរ បន្ទាប់ករណីឆ្លងថ្មី១ភាគ១០កើតឡើងនៅក្នុងពីរសប្ដាហ៍ដំបូងក្នុងខែកក្កដានេះ គឺមិនត្រូវបានគេដឹងអំពីប្រភពច្បាស់លាស់ឡើយ។
ជាមួយគ្នានេះ ទីក្រុង Melbourne មានប្រជាជនជាង៥លាននាក់ បានបិទទីក្រុង៦សប្តាហ៍ក្នុងការទប់ស្កាត់ការឆ្លង បន្ទាប់ពីរដ្ធ Victoria បានកើតមានការឆ្លងរលកថ្មី ហើយមាន៥២ភាគរយ មិនត្រូវបានដឹងអំពីប្រភពច្បាល់លាស់និងកំពុងស្ថិតក្នុងការសើបអង្កេត៕