
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖«ក្រសួងអប់រំ យុវជន និងកីឡា គ្រោងបើកដំណើរការសាលា មេត្តេយ្យ បឋម និងមធ្យមសិក្សាសារធារណៈ និងឯកជនមួយចំនួននៅខែអំឡុងខែកញ្ញា»ខាងមុខនេះ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានខ្មែរណាស់ តាមរយៈតេឡេក្រាម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០។
លោក រស់ សុវាចា បានបញ្ជាក់ថា ចំពោះការបើកតាមដំណាក់កាលសម្រាប់គ្រឺះស្ថានសិក្សាណាដែលអាចអនុវត្ត« ស្តង់ដាសុវត្ថិភាពសុខភាព» និងការបន្តសិក្សាតាមបែបចម្រុះ ដោយគួបផ្សំការសិក្សាក្នុងថ្នាក់ និងការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងបែបប្រពៃណី និងការធ្វើស្វ័យសិក្សាសម្រាប់សិស្សជនបទ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានព្រមានចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានណា ដែលពុំបានអនុវត្តតាមការណែនាំ និងបណ្ដាលឲ្យមានការឆ្លងជំងឺកូវីដ១៩ ដោយជាយថាហេតុ ត្រូវប្រឈមមុខច្បាប់។
កាលពីថ្ងៃទី២១ ខែកក្កដា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងអប់រំ សាកល្បងបើកដំណើរការឡើងវិញនូវដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ចំពោះគ្រឹះស្ថានសិក្សាឯកជនស្តង់ដាខ្ពស់ចំនួន២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ ហើយនេះជាដំណាក់កាលទី២ ដែលក្រសួងបើកដំណើរការសាលាមេត្តេយ្យ បឋម និងមធ្យមសិក្សា ដែលមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ ចំពោះសាលារៀនមានស្តង់ដារអប្បបរមា នៅបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានអំពាវនាវដល់គ្រឹះសិក្សាពាក់ព័ន្ធ បន្តត្រៀមខ្លួនរៀបចំតាមគោលការប្រត្តិបត្តិស្តង់ដាសម្រាបដំណើការសាលារៀនឡើងវិញក្នុងបរិបទវិបត្តិកូវីដ១៩នេះ៕