
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងទេសចរណ៍បានបញ្ជាក់ថា ពលរដ្ឋដែលបានដើរលេងកម្សាន្តទូទាំងប្រទេសក្នុងរយៈពេលថ្ងៃឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១សីហានេះ មានចំនួនសរុបជាង ១.៤ (១ ៤៥៩ ៣៨៦) លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១ ៤៤៥ ២៣៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ១៤ ១៤៨ នាក់។
ក្រសួងបញ្ជាក់ថា ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ គឺថ្ងៃទី១ មានប្រមាណ ២៣៣ ៣២៩ នាក់ ថ្ងៃទី២ មានប្រមាណ ២៨១ ៨៥៥ នាក់ ថ្ងៃទី៣ មានប្រមាណ ៣២៥ ០៧៧ នាក់ ថ្ងៃទី៤ មានប្រមាណ ៣៣៤ ៣៩១ នាក់ និងថ្ងៃទី៥ មានប្រមាណ ២៨៤ ៧៣៤ នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ថា បញ្ហាសំរាម នៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។
អាជ្ញាធរតាមគោលដៅទេសចរណ៍បានអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវទេសចរ៕