Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

វៀតណាម៖ ក្រសួងសុខាភិបាល​វៀតណាម បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ប្រទេស​វៀតណាម​បាន​កត់ត្រា​នូវ​ការស្លា.ប់​ថ្មី​ដែល​បណ្តាលមកពី​មេរោគ​ Covid-19 បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែល​បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​បាន​ស្លាប់​នៅ​ដា​ណាំង ដែលជា​ទីកន្លែង​ដែល​មេរោគ​នេះ ​លេចចេញ​ជាថ្មី​នៅក្នុង​សហគមន៍​កាលពី​សប្តាហ៍​មុន។

យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​បាន​រាយការណ៍​ថា មូលហេតុ​នៃ​ការស្លា.ប់​ត្រូវបាន​គេ​កំណត់ថា មាន​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ដង្ហើម​លែង​ដំណើរការ និង​មិនមាន​ប្រតិកម្ម​ចំពោះ​ការព្យាបាល។

សូមជម្រាបជូនថា ស្ត្រី​ម្នាក់នេះ​គឺជា​មនុស្ស​ទី៣ ហើយ​ដែល​បាន​ស្លា.ប់​ដោយ​ស្ថានភាព​ពាក់ព័ន្ធ​ និង​មេរោគ​កូវីដ១៩នេះ ។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ បុរស​អាយុ ៧០ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំងឺ​លេខ៤២៨ បាន​គាំងបេះដូង​ស្លា.ប់ អំឡុងពេល​ព្យាបាល​មេរោគកូវីដ១៩ និង​បុរស​អាយុ ៦១ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំងឺ​លេខ ៤៣៧ មាន​បញ្ហា​សុខភាព​មួយចំនួន​រួមមាន​ការ​ខ្សោយ​តំរងនោម​រ៉ាំរ៉ៃ លើសឈាម ជំងឺ​ទឹកនោមផ្អែម បញ្ហា​បេះដូង និង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ៕

ប្រភព៖ vietnaminsider.vn

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor