Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក Lee Man-hee អាយុ៨៨ឆ្នាំ ជាប្រធាននិងស្ថាបនិកវិហានសាសនា​គ្រឹស្ដ​Shincheonji ស្ថិត​ក្នុង​ទី​ក្រុង​Daegu ជាទីក្រុងផ្ទុះឡើងដំបូងជំងឺកូវីដ១៩​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៌នេះ ពីបទ​បាន​រារាំង​ការ​ខិត​ខំ​របស់​រដ្ឋាភិបាលក្នុងការ​ទប់​ស្កាត់​កា​ររីក​រាល​ដាលនៃជំងឺនេះ និងស្របពេល​ដែល​ត្រូវ​ពល​រដ្ឋ​កូរ៉េ​ស្ដី​បន្ទោស​ជា​បន្ត​បន្ទាប់។

មនុស្សដែលបានធ្វើដំណើរទៅចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រឹស្ដ គឺមាន​ចំនួន​ច្រើ​ន​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ជាង ៤ពាន់នាក់កាលពីខែកុម្ភៈ គឺនៅពេល​ប្រទេសកូរ៉េខាងត្បូង កំពុងរងនូវការ​ផ្ទុះ​ឡើង​ដ៏​អាក្រ​ក់​បំផុត​មួយនៅលើពិភពលោក។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី​១៩ខែកក្កដា អ្ន​កដែ​ល​ជាប់​ទាក់​ទង​នឹងព្រះវិហារនេះ មានចំនួន ៣៨ភាគរយនៃករណី​ឆ្លង​ជំងឺ​ឆ្លងដែលបានបញ្ជាក់នៅក្នុងប្រទេស។

លោក លី ត្រូវបានគេចោទប្រកាន់ពីបទផ្តល់នូវតួលេខ​មិនត្រឹមត្រូវ អំពីការប្រមូល​ផ្ដុំ​មនុស្ស​​នៅក្នុងព្រះវិហារ និង​បញ្ជី​ឈ្មោះ​សមាជិកមិនពិតប្រាកដទៅអាជ្ញាធរសុខា​ភិ​បាល។ អ្នកនាំពាក្យតុលាការបានប្រាប់ AFP ថា គាត់​ត្រូវ​បាន​គេនាំខ្លួនទៅឃុំខ្លួននៅ​ព្រឹក​ថ្ងៃសៅរ៍ បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួននៅម៉ោង១ និង២០នាទីព្រឹក។

លោកលីក៏ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួន៥,៦ពាន់លានវ៉ុន ឬស្មើ៤,៦៩ លានដុល្លារអាមេរិក ពី​មូល​និធិ​ព្រះវិហារ និងរៀបចំពិធីសាសនានៅតាមកន្លែង​សា​ធា​រ​ណៈ​ដោយគ្មានការយល់ព្រម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor