បរទេស
អាម៉ាប៉ាប៉ាញ៉ូសប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃច័ន្ទថា ការផ្ទុះឡើងជំងឺកូវីដ១៩នៅក្នុងទីក្រុងដាណាំងប្រទេសវៀតណាមកាលពីជាងមួយសប្តាហ៍មុន គឺបានរាលដាលដល់រោងចក្រក្នុងទីក្រុងនេះយ៉ាងហោចណាស់ចំនួន៤ ដែលកំពុងមានកម្មករសរុបប្រហែល៣.៧០០នាក់។
មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៤ ត្រូវបានគេរកឃើញនៅរោងចក្រទាំងនោះ។ អាជ្ញាធរបានរាយការណ៍ថា មានមួយករណីថ្មី ដែលជាប់ទាក់ទងទៅនឹងទីក្រុងដាណាំង ជាតំបន់ទេសចរណ៍ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៥កក្កដាថា បានផ្ទុះឡើងការឆ្លងក្នុងសហគមន៍។
ប្រភពនៃការផ្ទុះឡើងជាសហគមន៍នៅក្នុងទីក្រុងនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ស្របពេលវាបានរាលដាលដល់កន្លែងផ្សេងៗគ្នាយ៉ាងហោចណាស់១០កន្លែង ក្នុងនោះរួមមានរដ្ឋធានីហាណូយនិងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដែលមានអ្នកឆ្លងតំបន់ទាំងនេះកើនដល់១៧៤នាក់និងស្លាប់៦នាក់។
ប្រទេសវៀតណាមដែលមានប្រជាជនសរុបចំនួន៩៦លាននាក់បានបញ្ជាក់ថា ករណីឆ្លងសរុបនៅក្នុងប្រទេសខ្លួនគឺកើនដល់ហោចណាស់៦២២ករណីហើយ៕