បរទេស
អាម៉ាប៉ាប៉ាញ៉ូសប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅអង្គារ៌នេះថា វ៉ាក់សាំងដែលត្រូវបានបង្កើតក្នុងស្រុកសម្រាប់ប្រឆាំងជំងឺកូវីដ១៩ ត្រូវបានផ្តល់ការអនុញ្ញាតជាបទបញ្ញត្តិឱ្យប្រើប្រាស់ បន្ទាប់ពីការសាកល្បងបានតិចជាង២ខែលើមនុស្ស។
លោកពូទីនបាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា៖«វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា ត្រូវបានចុះក្នុងបញ្ជីជាលើកដំបូងនៅលើពិភពលោកនៅព្រឹកនេះ។ ខ្ញុំដឹងថាវាមានប្រសិទ្ធភាពណាស់ វាបង្កើតបានភាពស៊ាំមានស្ថេរភាពមួយ»។
លោកពូទីនបន្ថែមថា វ៉ាក់សាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យជាចាំបាច់គ្រប់ទាំងអស់ ហើយបន្ថែមថា កូនស្រីរបស់គាត់ត្រូវបានចាក់វ៉ាក់សាំងនេះរួចហើយ។
ក្រុមមន្រ្តីរុស្ស៊ីបាននិយាយដែរថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំសម្រាប់ពលរដ្ឋការពារការឆ្លងជំងឺកូវីដ១៩ នឹងចាប់ផ្ដើមនៅខែតុលា។
ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពវ៉ាក់សាំងនេះ ដោយសារមានដំណើរការផលិតបានលឿនពេក និងជាវ៉ាក់សាំង មិនស្ថិតក្នុងចំណោមបញ្ជីវ៉ាក់សាំងចំនួន៦ របស់អង្គការសុខភាពពិភពលោក ដែលបានឈានដល់ដំណាក់កាលទី៣នៃការសាកល្បងលើមនុស្សនៅឡើយ។
កាលពីថ្ងៃអង្គារ៌ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានពិភាក្សាជាមួយអាជ្ញាធររុស្ស៊ី អំពីការត្រួតពិនិត្យវ៉ាក់សាំងដែលត្រូវបានគេដាក់ឈ្មោះថា Sputnik-Vនេះ៕