
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ក្រោយពីមានក្រុមក្មេងៗចំនួន៤នាក់ ដែលអួតក្អេងក្អាង និងអះអាងថា ជា «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ឬអាចហៅយ៉ាងសាមញ្ញថា ភ្នាក់ងារសម្ងាត់ ជិះដេញតាមចង់កៀបស៊ីម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេចបង្កជាការភ្ញាក់ផ្អើល រួចឆ្លើយដោះសារថា ជារឿងយល់ច្រឡំនោះ ត្រូវបានប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំង។
បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេត ករណីនេះផង ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានអារម្មណ៍មិនល្អ លើកឡើងទៅលើអាវុធហត្ថ ព្រោះតែជនខិលខូចមួយចំនួនតូច ដែលអាចធ្វើឲ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះដ៏ល្អ របស់កងរាជអាវុធហត្ថទាំងអស់ ។
សូមជម្រាបជូនថា យុវជន៤នាក់ អះអាងថាជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូឌ្រីមសង់ ២គ្រឿង មួយគ្មានស្លាកលេខ និងពាក់ស្លាកលេខក្លែងក្លាយគ្មានកញ្ចក់ គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងID ជាប់និងចង្កេះ បានឌុបគ្នាប្រដេញតាមបុរស២នាក់ ពីក្នុងទឹកដីកោះពេជ្រ រហូតដល់មុខភោជនីយដ្ឋាន DOS ចោទថាជាជនសង្ស័យ (មិនមានបទល្មេីសអ្វីចោទប្រកាន់ច្បាស់លាស់) ផ្អើលពេញក្នុងសង្កាត់ទន្លេបាសាក់ ទេីបត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ+ប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់ P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ....កាលពីវេលាម៉ោង០០:៥០នាទីយប់ ររំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅមុខភោជនីយដ្ឋាន DOS លើផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បន្ទាប់ពី សួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទេីបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ។
សមត្ថកិច្ច អះអាងថា ក្រុម «កូនខ្លាអាវុធហត្ថខណ្ឌដូនពេញ» ទាំង៤នាក់ នេះមានឈ្មោះ ៖
ទី១,ឈ្មោះ លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ ទី១១ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ទី២,ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់ផ្ទះលេខ10D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ ។
ទី៣,ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ។
ទី៤,ឈ្មោះ ទី វីរៈ អាយុ២០ឆ្នាំ ជាសិស្ស ថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។




