សង្គម
អាម៉ាប៉ាប៉ាញ៉ូសយោងតាមលិខិតរបស់ក្រុមហ៊ុនវារិអគ្គិសនីកំចាត ស៊ីណូហាយដ្រូកចាយ ជូនអភិបាលខេត្តកំពត និងអាជ្ញាធរពាក់ពន្ធ័បានឲ្យដឹងថា នាពេលបច្ចុប្បន្នលំហូរទឹកដែលហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានបរិមាណ៥៣១,៥៣ម៉ែត្រគូបក្នុងមួយវិនាទី ដែលនាំឲ្យកំពស់ទឹកក្នុងអាងបានកើនឡើងដោយដល់១៤៧ម៉ែត្រ៣សង់ទីម៉ែត្រ ហើយបើភ្លៀងនៅតែបន្តធ្លាក់ នោះកំពស់ទឹកនឹងបន្តកើនឡើង។
ក្រុមហ៊ុនបានបញ្ជាក់ថា គេគ្រោងនឹងរំដោះទឹកចេញ ដែលគ្រោងនឹងចាប់ផ្ដើមបើកនៅរសៀលថ្ងៃតី ៤សីហា ឬនៅយប់ថ្ងៃទី៤សីហាឆ្នាំ២០២០។
រដ្ឋបាលខេត្តកំពតនៅព្រឹកថ្ងៃទី៤សីហានេះ បាន អំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមដងព្រែក ឲ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ៕