header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល៖ ក្រុមសមាជិកតម្បាញកន្ទេល នៅឃុំពាមឧកញ៉ាអុង និងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានសមាជិកចំនួន ២០គ្រួសារ បានសហការគ្នាបន្តត្បាញកន្ទេលចចូតលក់ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេ្តកណ្ដាលនៅថ្ងៃទី ៦ខែ សីហាឆ្នាំ២០២០។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា ក្នុងស្រុកល្វាឯម មានប្រជាពលរដ្ឋចំនួន ២០គ្រួសារ បានត្បាញកន្ទេលចចូតលក់ ដោយកន្ទេលមួយលក់បាន ៨ម៉ឺនរៀលទៅ១២ម៉ឺនរៀល ហើយក្នុងមួយកន្ទេលអាចចំណេញបាន៣ម៉ឺនរៀល។ សម្រាប់ការចំណាយដើមទុនវិញ បច្ចុប្បន្ននេះមានអង្គការ SNV បានជួយឧបត្ថម្ភទុន៣០%។

ជាមួយគ្នានេះ លោក នុត ពុធដារ៉ា បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ ឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ និងស្នើឲ្យមន្ត្រីកសិកម្ម ត្រូវតែបន្តចុះជាប់ជាមួយប្រជាកសិករ ដើម្បីប្រឹក្សាយោបល់ ផ្ដល់ជាបច្ចេកទេស និងដំណោះស្រាយនានាឲ្យបានទាន់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហា៕

ត្បាញ​កន្ទេល​ចចូត
ត្បាញ​កន្ទេល​ចចូត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post