កសិកម្ម

អាម៉ាប៉ាប៉ាញ៉ូស

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា កសិកម្មនៅកម្ពុជាកាន់តែរឹង​មាំ​​ និងលទ្ធភាពផលិតច្រើន ហើយការវិលត្រឡប់របស់ពលរដ្ឋចំណាកស្រុក គឺជាផ្នែកមួយជំរុញឲ្យវិស័យកសិកម្មកើនឡើងក្នុងវិបត្តិកូវីដនេះ។

លោករដ្ឋមន្រ្តី បានបញ្ជាក់នៅថ្ងៃទី៤ ខែសីហា ថា៖«បច្ចុប្បន្នវិស័យឧស្សាហកម្ម និងសេវាកម្ម​បានធ្លាក់ចុះ ដូច្នេះកសិកម្ម ត្រូវបានចាត់ទុកជាវិស័យនាំមុខដែលមានសក្តានុពលអាចស្តារសេដ្ឋកិច្ចកម្ពុជាបាន»។

កសិករមានឱកាសច្រើនជាងមុនក្នុងការបង្កើនផលិតកម្ម ដំណាំស្បៀងអាហារត្រីសាច់ បន្ទាប់ពីការនាំចូលមានការថយចុះ និងតម្រូវការច្រើន ស្របពេលបណ្តាប្រទេសមួយចំនួននៅតែបញ្ជាទិញទំនិញស្បៀងពីកម្ពុជាមានការកើននូវបរិមាណច្រើនជាងមុន។

លោក ប្រាប់ថា ការផលិតកសិកម្មរបស់កម្ពុជាមួយចំនួន ដូចជា អង្ករ ពោត ដំឡូងមី ស្វាយ ចេក កៅស៊ូ និងត្រី សាច់មានការបញ្ជារទិញច្រើន។ ជាក់ស្តែង រយៈពេល ៧ខែ ឆ្នាំ​២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ ប្រមាណជាង ២.៦លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មកាលពីថ្ងៃទី១ ខែសីហា។

របាយការណ៍ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៣ ការនាំចេញមានទំហំទឹកប្រាក់កើនជិត ១ពាន់លានដុល្លារ ដល់១៥០០ លានដុល្លារនៅឆ្នាំ២០១៩។ តាំងពីឆ្នាំ២០១០ ការនាំចេញ​អង្ករផ្លូវការបានកើនពី៦៣ ០០០ ដុល្លារ ដល់ ៤៤០ លានដុល្លារនៅឆ្នាំ២០១៩ ។ ការនាំចេញផលិតផលកៅស៊ូក៏មានការកើនឡើងដោយទំហំនៃការនាំចេញបានកើនពី ៤២ ពាន់​តោននៅឆ្នាំ២០១០ ដល់ ២៨២ពាន់តោននៅឆ្នាំ២០១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor