សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមទទួលបញ្ញើឡើងវិញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០តទៅ បន្ទាប់ពីផ្អាកអស់រយៈពេលជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ប្រទេសដែលអាចទទួលបញ្ញើបានមានដូចជា អូស្ត្រាលី ចិន ជប៉ុន កូរ៉េ អ៊ីស្រ្តាអែល សិង្ហបុរី អារ៉ាប់ វៀតណាម ថៃ អូទ្រីស បែលហ្សិក ដាណឺម៉ាក ហ្វាំងឡង់ ស្វីស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ ណវែ ប៉ូឡូញ ស៊ុយអែត អង់គ្លេស និងអេស៉្បាយ សហរដ្ឋអាមេរិច និងកាណាដា ។
លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ការសម្រេចទទួលបញ្ញើឡើងវិញនេះ បន្ទាប់ពីប្រៃសណីយ៍កម្ពុជា បានចរចាជាមួយក្រុមហ៊ុនយន្តហោះដឹកជញ្ជូនទំនិញរួចរាល់ ។
លោកបន្តថា បើទោះបីមិនទាន់បើកដំណើរការគ្រប់ប្រទេសទាំងអស់ក៏ពិតមែន ប៉ុន្តែមានចំនួនប្រទេសច្រើនដែលទទួលបញ្ញើបាន ពិសេសនៅអឺរ៉ុប អាមេរិក អូស្ត្រាលីជាដើម។
គូរម្លឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ប្រៃសណីយ៍កម្ពុជា បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្ត COVID-19 កំពុងរាតត្បាត ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានអាក់ខានស្ទើរទាំងស្រុង៕