សង្គម
អាម៉ាប៉ាប៉ាញ៉ូសមនុស្សរាប់ពាន់នាក់នាំគ្នាចូលរួមពិធីបុណ្យជប់លៀងដើម្បីរាំកម្សាន្តនិងលេងទឹកជាមួយគ្នា នៅឧទ្យានទឹកមួយកន្លែងកាលពីថ្ងៃទី១៥សីហាចុងសប្ដាហ៍នេះ នៅទីក្រុងវ៉ូហាននៃខេត្តហឺប៉ី ដែលជាទីក្រុងភាគកណ្ដាលប្រទេសចិន និងជាតំបន់ផ្ទុះឡើងជំងឺកូវីដ១៩ដំបូងគេបង្អស់កាលពីចុងឆ្នាំ២០១៩នេះ។
ឧទ្យានទឹកម៉ាយ៉ាវ៉ូហាន គឺពោពេញទៅដោយមនុស្សដែលចូលចិត្តហែលទឹក ពួកគេស្លៀកពាក់ខោអាវងួតទឹក និងនាំគ្នារាំគ្រវីនៅក្នុងទឹក។ ឧទ្យានទឹកនេះ បានបើកដំណើរការឡើងវិញនៅខែមិថុនា បន្ទាប់ពីក្រុងវ៉ូហាន បានបើកជាបណ្តើរៗ បន្ទាប់ពីមានការរឹតត្បិតយ៉ាងតឹងរឹងនិងការបិទក្រុងអស់រយៈពេល ៧៦ថ្ងៃ ក្នុងការព្យាយាមគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩។
ជំងឺកូវីដ១៩ដំបូង ត្រូវបានគេទីក្រុងវ៉ូហានកាលពីចុងឆ្នាំមុន ដែលជាទីក្រុងមួយមានប្រជាជនសរុបចំនួន១១លាននាក់ ហើយបន្ទាប់មក វីរុសនេះបានរីករាលដាលពាសពេញពិភពលោកដោយបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
ការបិទទីក្រុងវ៉ូហាន ត្រូវបានដកវិញនៅខែមេសា ចាប់តាំងពីពាក់កណ្ដាលខែឧសភានេះ ក្រុងនេះមិនមានករណីឆ្លងថ្មីណាមួយនៅក្នុងស្រុកត្រូវបានរាយការណ៍ជាផ្លូវការឡើយ។
ដើម្បីព្យាយាមនិងជំរុញសេដ្ឋកិច្ចក្នុងស្រុក រដ្ឋាភិបាលខេត្តហ៊ូប៉ី បានបើកឱ្យចូលទស្សនាដោយសេរី នៅតំបន់ទេសចរណ៍ចំនួន៤០០កន្លែងនៅទូទាំងខេត្ត៕