
សង្គម
អាម៉ាប៉ាប៉ាញ៉ូសផ្នែកមួយនៃទន្លេកាយឡឺន(Cai Lon)ក្នុងខេត្ត Hau Giang ជាតំបន់ដីសណ្ដរមេគង្គស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម បានប្រែជាពណ៌ខ្មៅនិងមានក្លិនស្អុយ ធ្វើឱ្យត្រីពុលងាប់និងមិនឱ្យអ្នកស្រុកប្រើប្រាស់បាន។
ផ្នែកទន្លេប្រហែល១០គីឡូម៉ែត្រ បានប្រែជាព៌ខ្មៅ ត្រីងាប់ត្រូវបានគេប្រទះឃើញអណ្តែតលើទឹកនៅកន្លែងជាច្រើន ខណៈពេលដែលប្រជាជននៅតំបន់នោះបាននិយាយថា ពួកគេមិនអាចប្រើប្រាស់ទឹកទន្លេនោះអស់រយៈពេលប្រហែល៧ថ្ងៃមកហើយ។
អាជ្ញាធរវៀតណាមបានច្រានចោលនូវលទ្ធភាពដែលក្រុមហ៊ុនរកស៊ីឯកជន ត្រូវទទួលខុសត្រូវចំពោះការបំពុលទឹកទន្លេនេះ ប៉ុន្តែបានអះអាងថា ការប្រមូលផលស្រូវជាង១ម៉ឺនហិកតា អំឡុងពេលមានភ្លៀងធ្លាក់ថ្មីៗនេះ ហើយទឹកទន្លេត្រូវបានបំពុលដោយការដុតចំបើង។
អាជ្ញាធរបានណែនាំប្រជាជនក្នុងតំបន់ ឱ្យបិទប្រពន្ធ័បង្ហូរទឹកភ្លៀង និងទំនប់ជាដើម ដើម្បីការពារការលេចធ្លាយជាតិពុលកាន់តែច្រើនចូលទៅក្នុងទឹកទន្លេ។
នេះមិនមែនជាលើកទី១ទេ ដែលទន្លេកាយឡឺន ត្រូវបានបំពុលនិងប៉ះពាល់ដល់មនុស្ស។ កាលពីខែឧសភាឆ្នាំមុន វាក៏ប្រែទៅជាខ្មៅ និងមានក្លិនស្អុយ បានសម្លាប់កង្កែប ត្រី បង្គា និងសត្វចិញ្ចឹមផ្សេងៗទៀត ដែលធ្វើឱ្យខាតបង់ប្រាក់រាប់រយលានដុង។
ពលរដ្ឋបានស្តីបន្ទោសទឹកស្អុយនោះ បណ្ដាលពីរោងចក្រស្ករសជាច្រើនកន្លែង ហើយក៏បានធ្វើឱ្យរោងចក្រទាំងនោះបានបិទទ្វារចាប់តាំងពីពេលនោះមក៕