header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ តំណាងអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតនៃការយល់ដឹងទាបនៅឡើយ អំពីការគ្រប់គ្រងថវិកាជាតិ។ ការលើកឡើងរបស់សង្គមស៊ីវិលបែបនេះ នៅក្នុងពិធីដាក់ឲ្យដំណើរការការអង្កេតថវិកាសាធារណៈ ដែលរៀបចំដោយអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី ២៥ ខែសីហា។

លោក អ៊ុក វណ្ណារ៉ា  តំណាងវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្ន នៅមានការយល់ដឹងទាបអំពីបញ្ហាថវិកាជាតិ ដោយសារមិនទទួលបានព័ត៌ទូលំទូលាយពីរាជរដ្ឋាភិបាលស្តីពីថវិកាជាតិ។ លោក បានលើកឡើងថា ប្រជាពលរដ្ឋ មិនអាចស្វែងរកព័ត៌មាន បានដោយខ្លួនឯងនោះទេ ដោយសារមានការរិតត្បិតព័ត៌មានមួយចំនួនពីសំណាក់រាជរដ្ឋាភិបាល។ លោកបន្តថា រាជរដ្ឋភិបាល ត្រូវផ្សព្វផ្សាយចំណេះដឹងអំពីថវិកាជាតិ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានទាំងអស់ ព្រោះនេះគឺជារឿងសំខាន់បំផុត។

ពាក់ព័ន្ធនឹងថវិកានៅតាមឃុំ សង្កាត់ នេះ រដ្ឋាភិបាលបាលគួរតែមានការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គម ដើម្បីឲ្យប្រជាពលរដ្ឋ អាចទទួលបានព័ត៌មាន ស្តីពីថវិកាជាតិ ឬគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិឲ្យបានទូលំទូលាយ។ នេះជាការលើកឡើងរបស់លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum។ លោកបន្តថា « នៅពេលដែលប្រជាពលរដ្ឋចូលរួមសកម្ម និងយល់ដឹងអំពីការប្រើប្រាស់ថវិកានៅតាមឃុំ សង្កាត់ មានសារសំខាន់ខ្លាំង ព្រោះពួកគេអាចដឹងអំពីគម្រោងចំណាយ និងការអភិវឌ្ឃន៍របស់រាជរដ្ឋាភិបាល។

បើតាមអង្គការសង្គមស៊ីវិល ការចូលរួមរបស់សាធារណៈជនពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសិទ្ធិមួយហើយវាអាចជាផ្នែកមួយធ្វើឲ្យរដ្ឋាភិបាលកាន់តែមានតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈឲ្យកាន់តែមានភាពល្អប្រសើរ និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងភាពស្របច្បាប់របស់រាជរដ្ឋាភិបាល។ 

សង្គមស៊ីវិល បានលើកឡើងទៀតថា ការចូលរួមជាសាធារណៈក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិនៅមានកម្រិតទាបជាងគេ នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

គូរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៩ ថវិកាដែលឃុំ សង្កាត់នីមួយៗទទួលបានគឺត្រឹមតែ ៣៥ ០០០ ដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ ហើយចំនួនថវិកាបានកើនឡើងដល់ ៧៣ ០០០ ដុល្លារ ក្នុងឆ្នាំ នៅឆ្នាំ២០២០ និងកើនដល់ ៨៥ ០០០ ដុល្លារក្នុងឆ្នាំ ២០២១ ដោយឡែកឆ្នាំ ២០២២ នឹងកើនដល់ ១០ ម៉ឺនដុល្លារ ខណៈឆ្នាំ ២០២៣ នឹងកើនដល់១១ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post