header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា។ *ទី១៖ រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ *ទី២៖ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម

*ទី៣៖ រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង *ទី៤៖ តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល

រូបភាពទី១
រូបភាពទី២

*ទី៥៖ ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ *ទី៦៖ រៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។

ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post