
បឋម៖ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្ដីម្នាក់ ព្រោះវិបត្តិគ្រួសារ ជំពាក់បំណុលគេជិត១ម៉ឺនដុល្លារ គ្មានលុយសង បង្ខំឲ្យខ្លួនសម្លាប់ (ដោយច្របាច់ក) កូនស្រីទាំង៣នាក់ ដែលមានអាយុ១៦ឆ្នាំ, អាយុ៥ឆ្នាំ, អាយុ៤ឆ្នាំ រួចចងកសម្លាប់ខ្លួនតាមក្រោយ។
ក្រោយកើតហេតុប្រពន្ធមកពីធ្វេីការផ្អេីលឆោឡោតែម្តង កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជួលនៅបណ្ដោយផ្លូវ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។




