
យ៉ាងហោចណាស់មានមនុស្ស ១០០ នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅភាគខាងជើងខេត្តផាវ៉ាន់ នៃប្រទេសអាហ្វហ្គានីស្ថាន ។
ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងឆារីកា កាលពីព្រឹកថ្ងៃពុធ ទី ២៦ ខែសីហា ខណៈពេលដែលមនុស្សកំពុងសំរាកលង់លក់ ។
បន្ថែមពីលើអ្នកស្លាប់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់អាហ្វហ្គានីស្ថានបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួស និងផ្ទះជិត ៥០០ខ្នងត្រូវបានបំផ្លាញ ។
ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកតាមរយៈគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញ ហេីយគេជឿថាចំនួនអ្នកស្លាប់អាចបន្តកើនឡើង ។



