ទេសចរ
អាម៉ាប៉ាប៉ាញ៉ូសក្រែងមានអ្នកអត់ទាន់ដឹង ភូមិព្រះដាក់ឥឡូវមានកន្លែងជួលកង់ជិះលេងកម្សាន្តនឹងគេហើយ៖ កំណើននៃភ្ញៀវទេសចរក្នុងស្រុកមកក្នុងភូមិព្រះដាក់ អនុញ្ញាតឲ្យអ្នកភូមិអាចចាប់យកមករបរថ្មីប្រកបទៅដោយសក្តានុពលមួយនេះបាន។
នេះបើតាមលោកអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០នេះ ។
លោកបានបន្តថា សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយ រឺជិះកង់តាំងពីក្នុងក្រុងរហូតមកដល់ភូមិព្រះដាក់ទៀតទេ។ ភ្ញៀវទេសចរអាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ រឺក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី រឺជិះលេងក្នុងតំបន់ឧទ្យានអង្គរក៏បានដែរ។
សប្បាយចិត្តដែលបានឃើញភាគលាភនៃវិស័យទេសចរណ៍បន្តិចម្តងៗត្រូវបានបែងចែកជាការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមថ្មីជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ផ្លែផ្កាទាំងនេះ ទោះតិចក្តីច្រើនក្តី នឹងបង្កើនភាពជឿជាក់ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម និងគាំទ្ររឹតតែច្រើនចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍របស់រដ្ឋបាលស្រុកក្នុងពេលកន្លងមក។
#ទេសចរណ៍ជនបទ | #ទៅលេងបន្ទាយស្រី
លេខទូរស័ព្ទទំនាក់ទំនងជួល៖ 088 382 8883 | 085 827 176