header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ មានហេតុការណ៍ផ្អើលឆោរឡោមួយចេញពីហាងផឹកស៊ីមួយកន្លែង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែសីហាឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន បន្ទាប់​ពី​មានបុរសស្លៀកពាកស៊ីវិលម្នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បង្កហិង្សាជាមួយម្ចាស់ហាង ឈានដល់ការដកកាំភ្លើងខ្លីគំរាមបាញ់។

ភ្លាមៗនោះដែរ សមត្ថកិច្ចបាន​ចុះទៅដល់កន្លែងកើត​ហេតុ ហើយ​ជនបង្កបានព្យាយាមឡើងរថយន្តបើកចេញ តែសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមនធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ហើយក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។

បើ​តាម​ប្រភពពីកន្លែងកើតហេតុថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៊ីក្នុងហាង វិមានព្រិល បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់មិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងគំរាមបែបនេះ។

ជនបង្កនោះឲ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួរថារឿងនេះផ្តើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដ៕

ម្ចាស់ហាង
អត្តសញ្ញាណ
លោក ជិន សាមីឌី
រថយន្ត
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post