header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កម្ពុជា បាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៣ខែ គឺចាប់​ពី​ខែឧសភា ដល់ ខែកក្កដា ឆ្នាំ២០២០ សម្រេចបានប្រមាណ ២៣៩, ២៩៥ តោន ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ។

បើតាមក្រសួងកសិកម្ម ការនាំចេញស្រូវពីកម្ពុជាទៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃ​ទី​២២​ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានប្រមាណសរុប ១៦០,៣៥៩ តោន ។ ដោយឡែក គិតត្រឹមថ្ងៃទី០១ កក្តដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា នាំចេញស្រូវទៅកាន់ទីផ្សារវៀតណាម សរុបចំនួន ៧៨,៩៣៥ តោន។

គួរម្លឹកដែរថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២០នេះ កម្ពុជាបានសម្រេចការនាំចេញស្រូវចំនួន ៩២២ ០៤៧ តោនជាផ្លូវការទៅប្រទេសវៀតណាម។ ខណៈដែលការប្រមូលផលស្រូវក្នុងឆ្នាំ ២០១៩-២០២០ ប្រទេសកម្ពុជា បានផលិតស្រូវចំនួន ១០ ៨៨០ ០០០ តោន។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post