header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរខេត្ត រតនៈគិរី បានអំពាវនាវដល់អ្នកទេសចរ ផ្អាកបណ្ដោះអាន្នរាល់ដំណើរកម្សាន្ត​ទៅកាន់តំបន់ភ្នំឧទ្យានជាតិវីរជ័យ។ នេះបើតាមការជូនណឹងរបស់មន្ទីរបរិស្ថានខេត្ត រតនៈគិរីកាលពីថ្ងៃទី២ ខែសីហា។

មន្ទីរបរិស្ថាន ប្រាប់ថា ការឈានចូលមកដល់នូវរដូវស្សា មានភ្លៀងធ្លាក់ជន់ជោនៅតាម​អូរ​មួយចំនួននៅលើភ្នំឧទ្យានជាតិវីរជ័យ ដូច្នេះគ្រោះធម្មជាតិនេះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ។

ការអំពាវនាវនេះ បន្ទាប់ពីក្រសួងធនធានទឹក បានព្យាករណ៍ថា ចាប់ពីថ្ងៃទី១ដល់៥ ខែសីហា​ នៅតាមតំបន់​នា​នា​របស់​ប្រទេស​កម្ពុជានឹងមាន​ធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់ ​ដែលអាច​បណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀង ដោយសារសម្ពាធ​ទាប​សកម្ម​មួយ​បាន​កើត​ឡើង​​នៅ​សមុទ្រ​ចិនខាងត្បូង និងបានវិវត្តទៅជាវិសម្ពាធទាប បង្កើនឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​៣​ឈ្មោះ ស៊ីនឡាគូ ដែលបក់បោកខ្លាំងលើប្រទេសកម្ពុជា។ កត្តាបែបនេះ ធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post