សង្គម
អាម៉ាប៉ាប៉ាញ៉ូសយោធាប្រទេសវៀតណាម ចង់សាងសង់កន្លែងសម្រាប់ឈរជើងថ្មីឱ្យកាន់តែរឹងមាំជាងមុន នៅលើទីតាំងកំពុងបោះតង់ស្រាប់ចំនួន៤កន្លែងទៀត ខណៈយោធាប្រទេសនេះ កំពុងប្រែក្លាយទីតាំងបោះតង់មួយកន្លែង ឱ្យក្លាយជាជម្រកថ្មីធ្វើឡើងពីឈើ សសរថ្មកម្ពស់ ៣ ម៉ែត្រទំហំ៥ ម៉ែត្រគុណ៤ ម៉ែត្រ និងដំបូលប្រក់ស័ង្កសី ស្ថិតនៅចម្ងាយពីខ្សែបន្ទាត់ព្រំដែនប្រមាណ១២០ ម៉ែត្រ ត្រង់ចំណុចភូមិកូវី ឃុំកូឡក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានលើកឡើងបែបនេះ នៅក្នុងលិខិតមួយចុះថ្ងៃទី២៦ខែសីហា ផ្ញើទៅកាន់អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ដើម្បីសុំគោលការណ៍ដឹកនាំបន្ត ក្រោយពីមន្រ្តីនគរបាល យោធាព្រំដែនកម្ពុជា និងអភិបាលស្រុកលើកដែក កាលពីថ្ងៃទី២៥ និងទី២៦សីហា បានចុះទៅដល់ទីតាំងរុះរើតង់ដើម្បីសង់ជម្រកថ្មីភូមិកូវី ដើម្បីស្នើសុំឱ្យយោធាវៀតណាមបញ្ឈប់វិញ ប៉ុន្តែភាគីវៀតណាមបដិសេធ។
ស្នងការរូបនេះបន្តថា យោធាវៀតណាមបានបញ្ជាក់ថា ការសាងសង់នេះ គឺពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ ហើយថ្នាក់លើគឺមានគម្រោងសាងសង់ជម្រករឹងមាំថ្មីបែបនេះចំនួន៤កន្លែងទៀត លើ១០គោលដៅចាស់ដែលមានស្រាប់៕