សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ សមត្ថកិច្ចបានឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់ បាន​សម្រេច តែ​ត្រូវ​ជនរងគ្រោះ​​ បើក​ម៉ូតូ​ដេញ​តាមវិញ រួច​បំបុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បែក​ស្តុ​ប ហើយ​ដណ្តើម​យក​ទូរស័ព្ទ​មកវិញ កាលពី​ថ្ងៃ​ទី (​មិន​ចាំ) ខែ​កក្កដា ​ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣០​នាទី ចំណុច​តាមផ្លូវ​លេខ​២១ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ ភេទ​ស្រី អាយុ​២០​ឆ្នាំ (​មិនបាន​ដាក់​ពាក្យ​បណ្តឹង​)​។

​ជនសង្ស័យ​០២​នាក់​រួមមាន ៖ ១-​ឈ្មោះ ផាន់ ឧ​ត្ត​ម ហៅ ស្វិត ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល​ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។​

២-​ឈ្មោះ ជួន ច​ន្ទ័​បូរ​មី ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។

ប្រភព​បន្ថែម​ថា​ ​ចំពោះ​វត្ថុតាង​ចាប់​យក​បានរួមមាន ៖ ម៉ូតូ​១​គ្រឿង ​ម៉ាក​Honda scoopy ពណ៌​ស​លាយ​ផ្កាឈូក ស៊េរី​២០១១ ស្លាក​លេខ​ភ្នំពេញ​1BD-5595​ គ្មាន​ស្តុ​ប ក្រោយ​(​របស់​ជនសង្ស័យ​)​។​

ប្រភព​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ Today តែ​ម្នាក់​ឯងនៅពេល​ជិះ​មកដល់​ម្តុំ​ផ្សារ​កាច់ជ្រុង ​ស្រាប់តែ​ឃើញ​មនុស្ស​២​នាក់​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​scoopy ពណ៌​ស​លាយ​ផ្កាឈូក ស្លាក​លេខ​ភ្នំពេញ 1BD-5595​ តាម​ពីក្រោយ។

ក្នុង​នោះ​ដែរ ដោយ​ឈ្មោះ​ ផាន់ ​ឧ​ត្ត​ម ហៅ​ស្វិត ជា​អ្នក​បើក​ម៉ូតូ រីឯ​ឈ្មោះ ​ជួន ច​ន្ទ័​បូរ​មី ហៅ​យ៉ែ​ន ជា​អ្នក​អង្គុយ​ខាងក្រោយ ក៏បាន​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ម៉ាក​ iphone 6 plus បានសម្រេច។​

ពេលនោះ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ក៏​បើក​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បែក​ស្តុ​ប ហើយ​ដណ្តើម​យក​ទូរសព្ទ​វិញ​បាត់​ទៅ។

ចំណែក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ទៅ រីឯ​នារី​រងគ្រោះ ​មិន​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ឡើយ​។​

លុះ​មកដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២០ កម្លាំង​ប៉ុស្តិ៍​តា​ក្តុល ​សហការ​ជាមួយ​កម្លាំង​យុត្តិធម៌​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ក្រុង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ខាង​លើ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ បើ​តាម​ការសាកសួរ ​ជនសង្ស័យ​ឈ្មោះ​ ជួន​ ច​ន្ទ័​បូរ​មី ហៅ​យ៉ែ​ន បាន​សារភាព​ថា ​ខ្លួន​ និង ​ឈ្មោះ​ ផាន់ ឧ​ត្ត​ម ហៅ​ស្វិត ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​របស់​ជនរងគ្រោះ​ខាងលើ​ប្រាកដ​មែន ដែលខ្លួន​ជា​អ្នក​ឆក់ ហើយ​ឈ្មោះ​ផាន់ ឧ​ត្ត​ម ហៅ​ស្វិត​ ជា​អ្នក​បើក​ម៉ូតូ នារី​សង្ស័យ​ខាង​លើ​ បាន​សារភាព​ទៀត​ថា ​នាង​បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជិត​៥​ខែ​មក​ហើយ​៕​

ជនសង្ស័យដែលឃាត់ខ្លួន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor