header ads

Sponsor

ភ្នំពេញ ៖ ករណីឃាតកម្មចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ កាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្វីដែលគួរឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ គឺបុរសដែលបានចាក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗផងដែរ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលា ម៉ោងប្រមាណ១០ និង៣០ នាទី ថ្ងៃដដែល។

 កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។

រីឯជនសង្ស័យដែលចាក់សម្លាប់ មិនទាន់អាចកំណត់អត្តសញ្ញាណ នៅទ្បេីយទេ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់ ហេីយ រត់មកចង់កបែបនេះ តាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហេីបថា បុរសជាឃាតក បានចូលស្ដីដណ្ដឹងជាច្រេីនដង តែខាងស្រីគេមិនព្រម ទេីបអាចឈានទៅដល់ការចាក់សម្លាប់បែបនេះទៅ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post