header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង០៣ រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចចម្ការចេកជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដែល​តែងតែធ្វើ​សកម្មភាពដើរ​លួច​កាប់​ផ្លែ​ចេក​គេយក​ទៅលក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ០២នាក់៖

១-ឈ្មោះ ស ស្រ៊ី ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។

២-ឈ្មោះ ឡេ ម៉ើ ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។

ចំណែកជនសង្ស័យឈ្មោះ ចូង វឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។

វត្ថុតាងរួមមាន ដែលសមត្ថកិច្ចឃាត់បាន ១-ផ្លែចេកចាស់ចំនួន៣០ស្ទង និងត្រយ៉ូងចេកចំនួន០២ត្រយ៉ូង, ២-កូនកាំបិតចុងស្រួចចំនួន០១,៣-កង់ចាស់ចំនួន០១ ។

នាពេលកន្លងមកជនសង្ស័យ ចូង វឿន ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់បានធ្វើសកម្មភាពលួចផ្លែចេក, ត្រយ៉ូងចេក នៅតាមចម្ការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះធំ(ខ) ស្ទើតែរាល់ថ្ងៃ មានរយ:ពេល០៣ខែមកហើយ ។

ជនសង្ស័យរូបនេះក៏ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលនគរបាលកំពុងតាមដានផងដែរ។ លុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០៥នាទី ខណ:ដែលកម្លាំងនគរបាលប៉ុស្ដិ៍កោះធំ(ខ) កំពុងចល័តល្បាតនៅតាមភូមិសាស្រ្ត របស់ខ្លួនគ្រប់គ្រងមកដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ក៏បានជួបនិងជនសង្ស័យឈ្មោះ ចូង វឿន កំពុងតែជិះកង់មានដឹកចេកជាច្រើនស្និត ដោយមានការសង្ស័យនគរបាលក៏បានឃាត់សួរនាំ រួចជនសង្ស័យបានឆ្លើយថាចេកទាំងនោះ គឺរូបគេបានលួចកាប់យករបស់ប្រជាពលរដ្ឋនៅតាមចម្ការមាត់ព្រែកធូ ស្ថិតក្នុងភូមិព្រែកតាកេរ ឃុំកោះធំ(ខ)ស្រុកកោះធំ ។ បន្ទាប់មកនគរបាលក៏នាំជនសង្ស័យទៅចង្អុលទីតាំងដែល រូបគេបានលួច និងបានស្រាវជ្រាវរកម្ចាស់ចម្ការចេកដែលបាត់នោះ រួចម្ចាស់ចម្ការទាំង០២នាក់ ដែលបាត់ខាងលើ ក៏មកដាក់ពាក្យបណ្ដឹងតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ដែលពាក់ព័ន្ធ ត្រូវនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post