ភ្នំពេញ ​៖ សព​ស្ត្រី​ខ្មែរ ដែល​ទទួលមរណភាព​ដោយ​ការ​ផ្ទុះអាវុធ​នៅ​ទីក្រុង​បាងកក​កាលពីពេលកន្លងទៅថ្មីៗនោះ ​អាច​មកដល់​ច្រកព្រំដែន​ប៉ោយ​ប៉េ​ត​វេលា​ម៉ោង​ជិត​៨​យប់​នេះ​។

នេះបើតាមលោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០៥ ខែសីហានេះ។

សូមជម្រាបជូនថា កាលពី​វេលា​ម៉ោង​១០​នាទី យប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយ បាន​កើតឡើង​នៅក្នុង​កន្លែង​លេង​ល្បែ​ស៊ីសង​មួយ​នៅ​អាគារ​លេខ​៥០១/២៣៧ ផ្រា​ក់​រ៉ា​ម​3 សយ​66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ាន​ណា​វ៉ា ទីក្រុង​បាងកក​។

នៅក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​២ នាក់ និង​ស្លាប់​ចំនួន​៤​នាក់ ដែល​នៅក្នុង​ចំណោម​អ្នកស្លាប់​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ៅ ស្រី​ពៅ ភេទ​ស្រី អាយុ​២៩ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ចំណែក​ស្ថានទូត​កម្ពុជា បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ជាពិសេស​ជាមួយ​ប៉ូលីស​ថៃ និង​បាន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​តម្កល់សព ចូលរួម​សង្កេត​ការ​ក្នុង​ការធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់សម្លាប់​នេះ​ផងដែរ​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​ហើយ​ហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ធ្វើការ​នៅ​កន្លែង​លេងល្បែង​មួយកន្លែង​នៅ​ប្រទេស​ថៃ​។

មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​តម្រួត បាន​មក​លេងល្បែង​ស៊ីសង​នៅ​ទីនោះ ក្រោយមក​ស្រាប់តែ​ពួកគេ​ផ្ទុះ​ជម្លោះ ជាមួយ​ប្រុស​ដែល​គេ​សង្ស័យ​ជាម​ន្ត្រី​យោធា (​ទាហាន​) ហើយក៏​បាញ់រះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​២​នាក់​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​តម​ក​ពួកគេ បាន​បន្ត​បាញ់​បណ្តាល​ឲ្យ​មាន​មនុស្ស​២​នាក់​ស្លាប់ ។ ក្រោយ​កើតហេតុ​កម្លាំង​តម្រួត​ក្រុង​បាន​ចុះទៅ​ហ៊ុ​ព​ទ្ធ័​ដល់ទី​តាំង​បន​ល្បែង​នោះ​ដើម្បី​ស្រាវជ្រាវ​និង​បើក​កា​រសើប​អ​ង្គេ​ត ហេតុការណ៍​នៃ​ការបាញ់ប្រហារ​ខាងលើ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor