
ប្រទេសណូវែសហ្សឺឡង់ បានផ្ដល់ថវិការចំនួន៣,៨ លានដុល្លារគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា។
ក្នុងកិច្ចប្រជុំជាមួយលោក Taha Macpherson ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ តាមវីដេអូនៅព្រឹក ថ្ងៃពុធនេះ លោក លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន លើឡើងថា ប្រទេសណូវែសហ្សឺឡង់ បានផ្ដល់ថវិកាប្រមាណ៣,៨ លានដុល្លារសម្រាប់សម្អាតមីន នៅកម្ពុជា ចាប់ពីឆ្នាំ២០២០-២០២៤។ តាមរយៈគម្រោងនេះបានផ្តល់ដីសុវត្ថិភាពប្រមាណជាង ១០គីឡូម៉ែត្រដល់ពលរដ្ឋមូលដ្ឋានរាប់ពាន់គ្រួសារ។
លោក លី ធុជ បញ្ជាក់ថា កម្ពុជាបានរៀបចំផែនការ និងសកម្មភាពបោសសម្អាតគ្រាប់មីនឲ្យអស់ពីប្រទេសនៅឆ្នាំ២០២៥។ ជាមួយគ្នា លោក Taha Macpherson បានប្រាប់ថា រាជរដ្ឋាភិបាលណូវែលហ្សឺឡង់ នឹងផ្ដាច់ជ្ញាបន្តជួយដល់កម្ពុជាឲ្យសម្រចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ផងដែរ៕
ផ្ដល់សិទ្ធិដោយ៖khmernas