សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បរទេស៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus  ស្រ្ដីជនជាតិខ្មែរម្នាក់ ត្រូវបានតុលាការនៅខេត្តតាយនីញ (Tay Ninh) ប្រទេសវៀតណាម សម្រេចធ្វើការកាត់ទោសប្រហារជីវិត ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន ក្នុងអំឡុងពេលជំនុំជម្រះកាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ។

ជនល្មើសខាងលើនេះមាន ឈ្មោះ មិច ស្រីនៀង​ កើតនៅឆ្នាំ១៩៩៣ ដែលមានទីលំនៅ នៅទីក្រុងភ្នំពេញ ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ចំនួនគ្រឿងញៀន៥កញ្ចប់ ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៤៩៤៣ក្រាម។

សូមជម្រាបជូនថា ស្ត្រីជនជាតិខ្មែរខាងលើ ត្រូវប៉ូលិសវៀតណាម ឃាត់ខ្លួននៅច្រកអន្តរជាតិម៉ុកបៃ (Moc Bai) នៅខេត្តតាយនីញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ៕

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor