សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៤ និង០០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មានទូកមួយគ្រឿង បានប៉ះរលកសមុទ្រធំៗ ក៏បោកប៉ះទូកលិចចូលក្នុងសមុទ្រ នៅត្រង់ចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង ខណៈនាំគ្នាទៅចូលរួមពិធីខួបកំណើត។
យ៉ាងណាក្រោយ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតឡើយ។
បើតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។
ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប័រល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្ម័គ្រចិត្តមួយចំនួនទៀត ។
បច្ចុប្បន្នអ្នករងគ្រោះទាំងអស់សរុប១៥នាក់ ( ស្រី៨នាក់ )កំពុងដឹកយកមកលំនៅដ្ឋាននៅទំនប់រលក ក្រុងព្រះសីហនុវិញហើយ ចំណែកឯ ទូកជនរងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ។