សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ៖ យុវជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់រូបនេះ មានឈ្មោះថា លោក ជួន ស៊ីផាន់។ មានវ័យជាង ៣០ឆ្នាំ លោក ស៊ីផាន់ គឺជាជាងតម្លើងម៉ាស៊ីនច្រូតស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្រៅពីការងារស្នូលតម្លើងម៉ាស៊ីនច្រូត យុវជនរូបនេះ បានឆ្លៀតកែច្នៃឡានស៊េរីចាស់ផលិតនៅឆ្នាំ ១៩៩៣ ឲ្យទៅជាឡានថ្មីមួយ ទំនើប និងស៊ីវីល័យ កំពុងមានការគាំទ្រខ្លាំងពីមហាជន។

លោក ស៊ីផាន់ បានប្រាប់អ្នកយកសារព័ត៌មានខ្មែរណាស់ថា ការកែច្នៃនេះ មិនធ្វើឲ្យខូចទ្រង់ទ្រាយ ឬខុសបច្ចេកទេសនោះទេ។ បើតាមលោក ស៊ីផាន់ នេះគឺជារថយន្តដំបូង ដែលលោកកែច្នៃ ចេញពីគំនិតខ្លួនឯងផ្ទាល់ បន្ទាប់ពីមានពេលទំនេរបន្តិចបន្តួចពីអាជីពជួលជុល និងតម្លើងម៉ាស៊ីនច្រូតរបស់លោក។

ក្រោយពីមានការផ្សព្វនៅលើបណ្តាញសង្គម អំពីការកែច្នៃនេះ លោក ជួន ស៊ីផាន់ បានឲ្យដឹងថា មានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងមានការសួរនាំច្រើន អំពីបច្ចេកទេសផ្សេងៗ។លោក ស៊ីផាន់ បញ្ជាក់ប្រាប់ខ្មែរណាស់ថា លោកមិនទាន់មានចក្ខុវិស័យវែងឆ្ងាយអំពីការកែច្នៃរថយន្តនេះនៅឡើយ គឺគ្រាន់តែអតិថិជនសំណូមពរឲ្យលោកជួយកែច្នៃរថយន្តរបស់គេប៉ុណ្ណោះ។

ទោះយ៉ាងណា ចំពោះការកែច្នៃនេះ កំពុងមានការត្រូតពិនិត្យបច្ចេកទេសពីក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor